ផែនការអភិវឌ្ឍវិស័យថាមពល ក្នុងទំហំទឹកប្រាក់ជិត ១៣៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០៣០ របស់រដ្ឋាភិបាលវៀតណាម

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នាយករដ្ឋមន្ត្រីវៀតណាមបានអនុម័តផែនការអភិវឌ្ឍវិស័យថាមពល ដែលរង់ចាំអស់រយៈពេលជាយូមកហើយនោះ ដោយត្រូវការថវិកាចំនួន ១៣៤,៧ពាន់លានដុល្លារ លើការបង្កើតរោងចក្រថាមពល និងបណ្តាញអគ្គិសនីថ្មី។

ចំពេលមានជម្លោះផ្ទៃក្នុង និងការងារលើកំណែទម្រង់ដ៏ស្មុគស្មាញ ផែនការនេះត្រូវបានពន្យារពេលជាងពីរឆ្នាំ ហើយមានការកែសម្រួលជាច្រើន មុននឹងឈានដល់ការអនុម័តដោយនាយករដ្ឋមន្ត្រី លោក ផាម មិញជិញ (Pham Minh Chinh) ដែលឥឡូវនេះត្រូវការភ្លើងបៃតងពីសភា មុនចូលជាធរមានជាផ្លូវការ។
ផែនការនេះត្រូវបានគេស្គាល់ថាជា PDP8 ដែលមានគោលបំណងធានាសន្តិសុខថាមពលសម្រាប់ប្រទេសអាស៊ានមួយនេះ ខណៈកំពុងចាប់ផ្តើមផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំងនាពេលបច្ចុប្បន្នរបស់ខ្លួនលើធ្យូងថ្ម ទៅជាអព្យាក្រឹតកាបូនឲ្យបាន នៅត្រឹមពាក់កណ្តាលសតវត្សនេះ។ ផែនការនេះមានសារៈសំខាន់ក្នុងការបើកការវិនិយោគដំបូងចំនួន ១៥.៥ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិបៃតង ដែលបានសន្យាដោយក្រុមប្រទេស G7 និងប្រទេសអ្នកមានផ្សេងទៀត។ ពាក់កណ្តាលនៃមូលនិធិ នឹងយកមកពីវិស័យសាធារណៈ និងអ្នកវិនិយោគឯកជន។
រោងចក្រថាមពលដែលប្រើប្រាស់ឧស្ម័នក្នុងស្រុក និងឧស្ម័នធម្មជាតិរាវ (LNG) នឹងក្លាយជាប្រភពចម្បង នៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេសវៀតណាម នៅឆ្នាំ២០២៣ដែលស្មើនឹង ២៣.៦ភាគរយ៕

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print