កាំកុងត្រូលត្រួតពិនិត្យទំនិញនៅតាមមាត់ច្រកនិងទីផ្សារដកហូតបានទំនិញហាមឃាត់ខុសច្បាប់មួយចំនួនធំ

ចែករំលែក៖

ខេត្តបន្ទាមានជ័យ៖ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោក ស៊ាន ស៊ីណាត

...
ប្រធានសាខាកាំកុងត្រូលខេត្តបានចុះត្រួតពិនិត្យទំនិញទាំងនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែត និងត្រួតពិនិត្យទំនិញនៅលើទីផ្សារនានានៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹង និងរិតបន្តឹង នៃការនាំចូលនិងដាក់លក់ទំនិញហាមឃាត់ខុសច្បាប់បង្កឱ្យគ្រោះថ្នាក់សុខភាពដល់ពលរដ្ឋនោះ ។

ក្នុងប្រតិនត្តិការនៃការចុះត្រួតពិនិត្យទំនិញនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែតក្នុង រយៈពេលប៉ុន្មានថ្ងៃចុងនេះ គេសង្កេតឃើញមន្រ្តីជំនាញកាំកុងត្រូលបានពិនិត្យរកឃើញហើយដកហូតបានទឹកអាស៊ីតរូបសញ្ញាទន្សាយច្រកក្នុងដបជ័រចំនួនជាង៣០កេះ ដែលជាទឹកស៊ីតហាមឃាត់ខុសច្បាប់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។

ពលរដ្ឋនិងអាជីវករខ្មែរមួយចំនួនយល់ច្រឡំថាជាទឹកខ្មេះ យកទៅប្រើប្រាស់ផ្សំជាម្ហូបអាហារ ត្រូវបានឈ្មួញដឹកតាមរទះកម្មករអូសនាំចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងយកលក់ចែកចាយ នៅលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការនៃការចុះត្រួតពិនិត្យទំនិញនោះដែរ មន្រ្តីជំនាញកាំកុងត្រូល កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយ ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការនិងនគរបាលប្រឆាំងបទល្មើស ខេត្តនិងក្រសួងមហាផ្ទៃ ក៏បានចុះពិនិត្យទំនិញក្នុងទីផ្សារស្រុកភ្នំស្រុក ហើយពិនិត្យរកឃើញថាមានអាជីវករតិចតួចនៅបន្តលក់ទំនិញហាមឃាត់ខុសច្បាប់ ហើយអាជីវករមួយចំនួនធំក៏បានយល់ដឹងកាន់តែច្រើនឡើងពីការតាំងលក់ទំនិញគ្មានសុវត្ថិភាព និងហាមឃាត់ខុសច្បាប់មកលក់ជាទំនិញដែលស្របច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា របស់ក្រសួងពាណិជ្ជកម្ម ក្រោយពីមានការចុះអប់រំផ្សព្វផ្សាយពីមន្រ្តីជំនាញកាំកុងត្រូលដល់អាជីវកររួចហើយមកនោះ ។

មន្រ្តីជំនាញពិនិត្យទំនិញនៅផ្សារស្រុកភ្នំស្រុកក៏បានរកឃើញដកហូតបានកំទេចនំហាមឃាត់ខុសច្បាប់ចំនួន២០kg ត្រីខកំប៉ុគ្មានស្លាកសញ្ញាត្រឹមត្រូវ៤៥កំប៉ុង ទឹកស៊ីអ៊ីវគ្មានគុណភាព១៣ដប និងទឹកម្ទេស១៥ដប ហើយយកមករក្សាទុករងចាំទុកដុតកំទេចចោល ។

ប្រតិបត្តិការនៃការចុះត្រួតពិនិត្យទំនិញនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែត និងនៅលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យពីសំណាក់មន្រ្តីជំនាញកាំកុងត្រូល ត្រូវគេមើលឃើញថា ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពផ្នែកទំនិញម្ហូបអាហារជូនដល់ពលរដ្ឋ ហើយបញ្ចៀសគ្រោះថ្នាក់សុខភាពនិបបាត់បង់ជីវិតដោយប្រការផ្សេងពាក់ព័ន្ធនិងទំនិញម្ហូបអាហារហារហាមឃាត់ខុសច្បាប់នោះ ក្រោយពីមានការព្រួយបារម្មណ៍ពីសំណាក់ពលរដ្ឋទៅលើបញ្ហា ទំនិញម្ហូបចំណីអាហារដែលមានលាយផ្សំសាធារគីមី បង្កគ្រោះថ្នាក់ដល់សុខភាពនោះ ៕

abc-1-19

abc-2-2

abc-2-19

abc-1-2

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print