ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន មិនគោរពសិទ្ធ ៥លើក និងបត់គ្រោះថ្នាក់ ១លើក។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ឧសភាម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ៨នាក់។ ចំពោះករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក មាន កត្តាល្បឿន ២លើក និងមិនគោរពសិទ្ធ ២លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ដោយ៖សហការី