នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ហ៊ុំ រដ្ឋា មេបញ្ជាការរងកងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋានគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ហ៊ុំ រដ្ឋា មេបញ្ជាការរងកងទ័ពជើងគោក នៅគេហដ្ឋាននៃសពស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុំ រដ្ឋា មេបញ្ជាការរងកងទ័ពជើងគោក បានទទួលមរណភាពកាលពីវេលាម៉ោង ១២,៥០នាទីថ្ងៃត្រង ថ្ងៃអង្គារ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់នាពេលនេះ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានចាត់ទុកការបាត់បង់ឧត្តមសេនីយ៍ឯក ហ៊ុំ រដ្ឋា ជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូបក្នុងជួរកងទ័ពជើងគោក ដែលកន្លងមកបានលះបង់ បូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ 

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ហ៊ុំ រដ្ឋា បានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ; សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print