ខ្សឹបដាក់ត្រចៀក៖ ម៉ៅ សំអឿន មេគយច្រកព្រំ ធ្វើឲ្យបាត់ចំណូលពន្ធ

ចែករំលែក៖

គេរាយការណ៍ថា ទំនិញគេចពន្ធបាននាំចូលគ្រប់រូបភាព ធ្វើឲ្យចំណូលពន្ធនៅច្រកព្រំ បាត់បង់យ៉ាង

...
ច្រើន ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈអគ្គនាយកដ្ឋានពន្ធដារបានកោះអញ្ជើញលោក ម៉ៅ សំអឿន មេគយច្រកព្រំ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មកសួរនាំ រឿងបាត់ចំណូល ឬចំណូលថយចុះ នៅគ្រាដែលទំនិញ គេចពន្ធកាន់តែកើនឡើង ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទំនិញគ្រប់ប្រភេទ គ្រប់រូបភាព ត្រូវបានបន្លំនាំចូលតាមច្រកព្រំ ពីប្រទេសថៃ ។ គ្រឿងសំណង់ ក៏ដូចជាគ្រឿងឧបភោគបរិភោគនានាត្រូវបាននាំចូលតាមរថយន្តធំៗ ក៏ដូចជាតាមរទេះរុញ ក្នុងមួយថ្ងៃៗ បន្តកន្ទុយគ្នា ។ ទំនិញគេចពន្ធទាំងនោះ ធ្វើឲ្យរដ្ឋបាត់ចំណូលរាប់លានរៀលក្នុងមួយថ្ងៃៗ ប៉ុន្តែវារត់ទៅធ្លាក់ក្នុងហោប៉ៅលោក ម៉ៅ សំអឿន ទៅវិញ ។ គេរាយការណ៍ថា មន្ត្រីនគរបាលផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាឈ្មួញសំខាន់ម្នាក់ក្នុងការបែងចែកទំនិញគេចពន្ធដាក់តាមរទេះរុញតូចៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។ បើទោះជាយ៉ាងណាក៏ដោយ គេមិនអាចគេចចេញពីភ្នែកលោក ម៉ៅ សំអឿន បានឡើយ ។

សកម្មភាពនៃការដឹកទំនិញគេចពន្ធនៅតែកើតមានជារៀងរាល់ថ្ងៃនៅច្រកព្រំនេះ ។ ក្រៅពីទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសថៃ ក៏នៅមានការហូរចេញពលករខ្មែរខុសច្បាប់តាមច្រកនេះដែរ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច រួមទាំងគយនៅទីនោះ ហាក់ដូចជាស៊ីសង្វាក់គ្នាចំពោះការអនុញ្ញាតឲ្យមានអំពើរត់ពន្ធតាមច្រកព្រំនេះ ។ គេរំពឹងថា អគ្គនាយកដ្ឋានគយ នឹងពិនិត្យករណីលោកម៉ៅ សំអឿន នៅច្រកព្រំនេះឡើងវិញ ៕

mao-someurn

car

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print