បុរសម្នាក់រងរបួសធ្ងន់​ ខណៈបើកម៉ូតូសណ្ដោងរុឺម៉កដឹកផ្លែឈើយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េបើកបត់ត្រឡប់ក្រោយពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉េដែលកំពុងបើកបត់ត្រឡប់ក្រោយចំពីក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង​ បណ្ដាលឱ្យដួលរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
​    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្ដកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវ​ ពាក់ផ្លាកលេខភ្នំពេញ 2AH-4154បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម​ លុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយ ហើយពេលបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើមួយគ្រឿងមិនមានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាក្រោយពីរថយន្តកូរ៉េក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដោយមិនបានប្រុងប្រយ័ត្ននិងអកហ្សឺជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តកូរ៉េចំពីក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឱ្យម៉ូតូសណ្តោងរុឺម៉កបាក់ដំបូលខាងមុខរងការខូចខាតយ៉ាងដំណំនិងជះផ្លែឈើចោលពេញផ្លូវ​ ចំណែកបុរសជាម្ចាស់ម៉ូតូសណ្តោងរុឺម៉កវិញបានរងរបួសសង្ស័យតែបាក់ដកកាំបិតមួយចំហៀង រីឯរថយន្តកូរ៉េវិញរងការខូចខាតតិចតួច ចំណែកម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់​ទៅ។
​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍​ បានចុះទៅដល់កន្លែងកេីតហេតុ​ដោយធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុករង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាតាមនីតិវិធី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print