កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ- តាម (របាយការណ៍បឋម) នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ (ប្រកបមុខរបរជួលម៉ូតូទឹក) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់កម្លាំងជំនាញ នៃការិយាល័យជំនួយធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចេញអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ភ្លើង និងជួយនាំមនុស្សចេញពីក្នុងផ្ទះ (ប្រុស ស្រី) ចំនួន ០៣នាក់ នៅទីតាំងកើតហេតុខាងលើ។

ពេលនេះអគ្គីភ័យ ត្រូវបានសមត្ថកិច្ចជំនាញ បាញ់ទឹករលត់ទាំងស្រុងហើយ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ មូលហេតុបណ្តាលមកពីទុស្សេឆ្លងចរន្តអគ្គីសនី។
សូមបងប្អូនប្រជាពលរដ្ឋ តាមបណ្ដារាជធានីខេត្ត មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការប្រើប្រាស់របស់របរ អ្វីមួយដែលមានចរន្តអគ្គិសនី ភ្លើង ដោយសាររដូវនេះ មានកម្ដៅខ្លាំង ងាយរងគ្រោះដោយសារអគ្គិភ័យឆេះឆាប នេះជាដើម។ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏សូមអរគុណដល់កម្លាំងកងរាជអាវុធហត្ថខេត្ត បានជួយអន្តរាគមន៍ទាន់ពេលវេលាក្នុងការពន្លត់អគ្គីភ័យនេះ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print