ក្មេងប្រុសម្នាក់ ស្លាក់គ្រាប់មៀន ស្លាប់ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តតាកែវ៖​ ក្មេងប្រុសម្នាក់ អាយុប្រហែល ៥ឆ្នាំ បានស្លាក់គ្រាប់មៀន ចូលបំពង់ខ្យល់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

តាមការឱ្យដឹងពីបងប្អូនជិតជិតខាង បានបញ្ជាក់ថា ក្មេងប្រុសម្នាក់នោះរត់លេងសុខៗ ស្រាប់តែទៅយកផ្លែមាន ដែលជីដូនបានសែន កាលពីម្សិលមិញ( ថ្ងៃសីល)យកមកហូប ក៏បានស្លាក់ ភ្លាមៗតែម្ដង។
បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវតែដោយអកុសលក្មេងរងគ្រោះបានស្លាប់បាត់ទៅហេីយ។

...

នេះក៏ជាសារដាស់តឿនមួយ ដល់ឪពុកម្តាយ ឬអាណាព្យាបាលក្មេងៗ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ សុំមេត្តាប្រុងប្រយ័ត្ន ចំពោះការហូបចំណីចំណុក វាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលបានកើតឡើងដោយចៃដន្យ ដូចក្មួយប្រុសខាងលើនេះ ធ្វើអោយមានវិប្បដិសេរី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print