អតីតប្រធានាធិបតី អូបាម៉ា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ៥០០នាក់ត្រូវបានរុស្ស៉ីហាមមិនឱ្យចូលក្នុងប្រទេស

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃពលរដ្ឋអាមេរិក៥០០នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងទីក្រុងមូស្គូ ប្រកាសដោយទីក្រុង វ៉ាស៊ីនតោន។

ក្រសួងការបរទេសរុស្ស៉ី ក៏បានអះអាងដែរថា ទីក្រុងមូស្គូបានបដិសេធសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីចូលសួរសុខទុក្ខអ្នកកាសែត Wall Street Journal លោក អ៉ីវិន ជឺសកូវ៉ិក (Evan Gershkovich) ដែលត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួនកាលពីខែមីនាពីបទសង្ស័យធ្វើចារកម្ម។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានបដិសេធកាលពីខែមីនា ចំពោះការផ្ដល់ទិដ្ឋាការសម្រាប់អ្នកកាសែតរុស្ស៉ីធ្វើដំណើរអមរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះដែរ បានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងគោលដៅច្រើនជាង ៣០០ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏ដូចជាពង្រឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងទីក្រុងមូស្គូ៕ ដោយធីរីណា

...

រូប​ថត​ : CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print