Tottenham បើកការពិភាក្សាឡើងវិញជាមួយលោក Nagelsmann សម្រាប់ការងាររបស់អ្នកចាត់ការទូទៅ

ចែករំលែក៖

លោក Julian Nagelsmann ត្រូវ បាន គេ រាយការណ៍ ថា ត្រលប់ មក កាន់ តំណែង ជា អ្នក ចាត់ ការ ក្លិបមាន់ខ្នាយមាសTottenham ប៉ុន្តែ គាត់ កំពុង ទាមទារ ឱ្យ មាន ការ ធានា លើ ប្រធាន កីឡា ថ្មី របស់ ក្លិប។

 បុរសសញ្ជាតិអាឡឺម៉ង់វ័យ៣៥ឆ្នាំគឺជាគូប្រជែងឈានមុខគេដើម្បីក្លាយជាអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក Antonio Conte ដែលបានចាកចេញពីក្លិបកាលពីខែមីនា ប៉ុន្តែក្លិប Spurs ហាក់ដូចជាបានសម្រេចចិត្តប្រឆាំងនឹងការផ្លាស់ប្តូរសម្រាប់លោកNagelsmann ហើយបានទទូចថា ពួកគេមិនបានជួបជាមួយអតីតគ្រូបង្វឹកក្រុម Bayern Munich នោះទេ។

 ទោះជាយ៉ាងណាក៏ដោយឥឡូវនេះកាសែត The Times បានផ្សាយថាព ការពិភាក្សាបានបន្ត ប៉ុន្តែលោក Nagelsmann ចង់ដឹងថា អ្នកណានឹងជំនួសលោក Fabio Paratici មុនពេលផ្ទេរខ្លួនគាត់ទៅក្លិប Premier League

 បុរសសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានរងការហាមឃាត់ទូទាំងពិភពលោកដោយ FIFA ដែលនាំទៅដល់ការលាលែងពីតំណែងជានាយកគ្រប់គ្រងបាល់ទាត់នៅ Spurs ការផ្សាយថ្មីៗនេះបញ្ជាក់ថា លោក Nagelsmann ត្រូវបានយល់ថា បានផ្តល់អនុសាសន៍បេក្ខជនសម្រាប់ការងារទៅប្រធានក្លិប Tottenham លោក Daniel Levy

 ភ្នាក់ងាររបស់គាត់បានអះអាងពីមុនថា អតិថិជនរបស់គាត់ដែលត្រូវបានបណ្តេញចេញដោយក្លិប Bayern Munich កាលពីខែមីនាបានបដិសេធការពិភាក្សាជាមួយ Chelsea ដើម្បីជំនួសលោក Graham Potter ខណៈដែលក្រុមតោខៀវកំពុងស្ថិតក្នុងបញ្ហាប្រឈម នោះគឺមានការព្រួយបារម្ភអំពី គោលការផ្ទេរកីឡាកររបស់ពួកគេ និងបញ្ហាផ្សេងទៀត។

 នាយកកីឡា Eintracht Frankfurt លោក Markus Krosche ដែលធ្វើការជាមួយលោក Nagelsmann នៅក្លិប Leipzig គឺជាគូប្រជែងម្នាក់ដើម្បីជំនួសលោក Paratici នាយកបច្ចេកទេសរបស់ក្លិប Brentford លោក Lee Dykes និងអ្នកគ្រប់គ្រងទូទៅរបស់ Roma លោក Tiago Pinto ក៏ត្រូវបានគេជឿថា កំពុងដំណើរការសម្រាប់ការងារនេះ។

 ក្លិប Spurs បាន គ្មាន គ្រូ បង្វឹក អចិន្ត្រៃយ៍ ចាប់ តាំង ពី លោក Conte បាន ចាក ចេញ កាលពីថ្ងៃ ទី២៧ ខែ មីនាកន្លងទៅ។ជំនួយការរបស់លោកគឺ Cristian Stellini ត្រូវបានប្រគល់តួនាទីបណ្តោះអាសន្នរហូតដល់គាត់ផ្ទាល់ត្រូវបានបណ្តេញចេញបន្ទាប់ពីការបរាជ័យ ក្រោមថ្វីជើងក្រុម Newcastle កាលពីខែមុន ហើយជំនួសដោយលោក Ryan Mason រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ (រូបភាព The Sun)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print