អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជន អំពីករណីប្រជាពលរដ្ឋផ្តល់ព័ត៌មាន ថា មានជន មិនស្គាល់អត្តសញ្ញាណចាប់ក្មេងស្រី

ចែករំលែក៖

ខេត្តតាកែវ : សេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជន អំពីករណីប្រជាពលរដ្ឋផ្តល់ព័ត៌មាន ថា មានជន មិនស្គាល់អត្តសញ្ញាណចាប់ក្មេងស្រីឈ្មោះ ខែម សុខចិត្ត ភេទស្រី អាយុ ១១ឆ្នាំ នៅចំណុចចំការស្វាយខាងកើត ផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ បានបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃអំពក បានធ្វើកំណត់ហេតុសាកសួរបំភ្លឺក្មេងស្រីរងគ្រោះឈ្មោះ ខែម សុខចិត្ត ដែលមាន ខ្លឹមសារដូចខាងក្រោម ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៥០នាទី ខ្ញុំបានដើរទៅអង្គុយ ក្រោមដើមសារីខាងមុខផ្ទះ បន្ទាប់មកនាងខ្ញុំបានដើរទៅរើសអុសចម្ងាយហាសិបម៉ែត្រពីខាងកើតផ្ទះ និងបាន រើសស្វាយចំនួនពីរផ្លែ ពេលនោះក៏មានមនុស្សប្រុសម្នាក់ពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោជើងវែងដើរមកសំដៅ នាងខ្ញុំ រួចសួរនាងខ្ញុំថាៈឱ្យពូសុំស្វាយពីរផ្លែមកចាំពូឱ្យលុយចំនួនពីរម៉ឺនរៀល ហើយគាត់ក៏បានចូលមកចាប់ថើប នាងខ្ញុំ និងយកដៃគៀកខ្ទប់មាត់នាងខ្ញុំកុំឱ្យនាងខ្ញុំស្រែក បន្ទាប់មកគាត់បាននិយាយថាឱ្យពូសុំលូកក្រលៀនតិចមក តែនាងខ្ញុំបានរើបំរ៉ាស់រួច និងស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យភ័យក៏បានរត់សំដៅទៅទិសខាងជើងបាត់ទៅ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចយើងធ្វើការសន្និដ្ឋានថាៈ ករណីខាងលើ មិនមែនជាករណីចាប់ក្មេង នោះទេ ប៉ុន្តែគឺជាករណ៏ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ពីព្រោះក្មេងស្រីកំពុងដើររើសផ្លែស្វាយ ហើយជនសង្ស័យ បានមកដល់សុំផ្លែស្វាយចំនួនពីរផ្លែ ហើយបានចាប់អោបថើប ដៃបានស្ទាបប្រដាប់ភេទ ហើយនិយាយថាចាំពូឱ្យ លុយចំនួនពីរម៉ឺនរៀល។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើស្រាវជ្រាវតាមជំនាញយ៉ាងយកចិត្តទុកដាក់ ដើម្បី កសាងសំណុំរឿងតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកលេងបណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print