ពីរនាក់ប្ដីប្រពន្ធបើកម៉ូតូឌុបគ្នាទៅផ្ទះត្រូវបានរថយន្តឆ្នៃបុកស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ម្ចាស់រថយន្តឆ្នៃបើករថយន្តគេចបាត់

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានឲ្យដឹងថា÷
កាលពីវេលាម៉ោង២០និង ៥០ នាទី ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣
ស្ថិតនៅចំនុចលេីផ្លូវបំបែកជាបី (ផ្លូវចូលទឹកធ្លាក់) នៅក្នុងភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន, ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឆ្នៃ បុកម៉ូតូ ដែលបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់.ម្នាក់ទៀតរងរបួសធ្ងន់ជាប្ដី រីឯម៉ូតូខូចខាតកំរិតធ្ងន់០១គ្រឿង ។

ប្រភពពីសមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ទី១ភាគីបង្ករជាម្ចាស់រថយន្តឆ្នៃ (មិនអត់ស្គាល់អត្តសញ្ញាណ) បានបើករថយន្តឆ្នៃគេចចេញពីកន្លែងកើតហេតុទៅបាត់ ។
ទី២ភាគីរងគ្រោះ,ឈ្មោះ យ៉ាង សារ៉ង ភេទ ប្រុស អាយុ ៦០ ឆ្នាំ មុខរបរ កសិករ នៅភូមិ អូរខ្ទីង សង្កាត់ អូរតាវ៉ៅ ក្រង/ ខេត្ត ប៉ៃលិន ។
ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០១៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S- 4783(រងរបួសធ្ងន់បាក់ជើងខាងឆ្វេងនិងបែកភ្នែកខាងស្ដាំក្នុងទិសដៅពីលិចទៅកើត រថយន្តបើកពីកើតទៅលិច)។
ទី៣អ្នករួមដំណើរជាប្រពន្ធរបស់បុរសខាងលើ.ឈ្មោះ ប៊ុត យ៉ុម ភេទ ស្រី អាយុ៥៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នាខាងលើ (ត្រូវស្លាប់នៅមន្ទីរពេទ្យ) ។
តាមប្រភពពីសមត្តកិច្ចជំនាញបានបន្តទៀតថា÷ករណីនេះដោយមូលហេតុៈ នៃគ្រោះថ្នាក់ចរាចរណ៏បណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ បានទៅបុកម៉ូតូបណ្ដាលឲ្យដួលបោកទៅផ្លូវកៅស៊ូស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ។
ករណីនេះក្រោយពីកម្លាំងនគរបា
លចរាចរណ៍ខេត្តបានពិនិត្យនិងចុះវាស់វែងរួចនិងចុះស៊ើបអង្កេត តាមរកជនបើករថយន្តឆ្នៃបង្ករមកដោះស្រាយតាមនិតិវិធី ចំណែកម៉ូតូត្រូវបានសមត្តកិច្ចជំនា
ញចរាចរណ៍ផ្លូវគោកនៃស្នងការយកទៅរក្សាទុក្ខ៕ដោយ,ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print