ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយបានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថាដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ទៅឥណ្ឌូនេស៊ី = តើគណ:ប្រតិភូមានសមាសភាពណាខ្លះ និងជាតំណាងនរណា?
២- សមាសភាពជាសមាជិកក្រុមឧទ្ទាមក្រៅច្បាបនិងមិនមែនជាតំណាងប្រជាជនកម្ពុជាទេ = គឺជាតំណាងក្រុមឧទ្ទាមក្រៅច្បាប់និងខុសច្បាប់។
៣- នៅកម្ពុជាមានសិទ្ធិបញ្ចេញមតិយ៉ាងទូលំទូលាយ = លើកលែងតែការជេរប្រមាថនិងមួលបង្កាច់កេរ្ត៍ដែលធ្វើឲ្យប៉ះពាល់សិទ្ធិនិងកិត្តិយសអ្នកដទៃដែលមិនមែនជាសិទ្ធិ?
៤- គណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ជួបចរចាជាមួយគណបក្សណាទេ = ព្រោះកម្ពុជាអត់មានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយប្រឆាំងមានវិបត្តិដោយការប្រព្រឹត្តអំពើល្មើសច្បាប់?
៥- អ្នកដែលចូលដៃជាមួយក្រុមឧទ្ទាមក្រៅ ច្បាប់និងធ្វើសកម្មភាពបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ = ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយជៀសមិនរួច។
៦- សំណើររបស់គណបក្សដែលគ្មានសម្លេងក្នុងរដ្ឋសភា = ជាសំណើអត់បានការ?
៧- ការស្នើរបស់ទណ្ឌិតទៅ ឯកឧត្តម ហ៊ុន ម៉ាណែត ឲ្យដោះលែងអ្នកទោស = គឺជាសំណើឆ្កួតៗ។
៨- សកម្មជនបក្សប្រឆាំងខ្លួនឯងប្រព្រឹត្តខុសច្បាប់ = បែរជាចង់ឲ្យគេចូលតុចរចាដើម្បីបានរួចខ្លួន ទៅម៉េចរួច?
៩- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលវាយប្រហារថាព្រះមហាក្សត្រខ្មែរជាជនក្បត់ជាតិ = គឺទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គឺជាជនក្បត់ជាតិទៅវិញទេ?
១០- ការចោទព្រះមហាក្សត្រថាជាជនក្បត់ជាតិ = មិនមែនជារឿងធម្មតាទេ គឺជាការប្រមាថដ៏ធំសម្បើមចំពោះប្រជាជនកម្ពុជាទូទាំងប្រទេសដែលមិនអាចឲ្យអត់ឱនឲ្យបានជាដាច់ខាត? ៕