ត្រីមាស១​ ក្នុងឆ្នាំ​២០២៣នេះ​!​ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,២លាននាក់ កើនឡើង៧០០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍ពីក្រសួងទេសចរណ៍​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញថា​ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ​ កម្ពុជា​ ទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១,២លាននាក់ កើនឡើង ៧០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទេសចរថៃ វៀតណាម និងចិន ជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា។​

របាយការណ៍​ដដែល​បន្តថា​ កម្ពុជា​ ទទួលបានភ្ញៀវទេសចរថៃ ចំនួនជាង៤២ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាម ជាង២០ម៉ឺននាក់ និងភ្ញៀវទេសចរមកពីប្រទេសចិនជាង ១៣ម៉ឺននាក់ ដែលរួមចំណែក ៣២ភាគរយ ១៦ ភាគរយ និង១០ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ទីផ្សារទេសចរបរទេសដទៃទៀត មានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ បារាំង រុស្ស៊ី អង់គ្លេស និងឥណ្ឌូនេស៊ី។

ទេសចរបរទេស ចូលទស្សនាកម្ពុជា ប្រមាណជាង ៤៨ម៉ឺននាក់ ឬ៣៧ ភាគរយ ធ្វើដំណើរតាមផ្លូវអាកាស នៃអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែល​ទេសចរបរទេសចូលតាមច្រកព្រំដែន និងផ្លូវទឹក ប្រមាណ៨០ម៉ឺននាក់ ឬ៦៣ភាគរយ។

ទន្ទឹមនឹងនេះ ទេសចរខ្មែរ ដើរកម្សាន្តទៅក្រៅប្រទេស ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានចំនួន ជាង៤០ម៉ឺននាក់ កើនឡើងជាង១ពាន់ភាគរយ។

ក្នុងខែមីនាតែមួយ ទេសចរបរទេសទស្សនាកម្ពុជា មានចំនួន ជាង៤៥ម៉ឺននាក់ ។​ ខណៈ​កំណើនទេសចរអន្តរជាតិ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលរាជរដ្ឋាភិបាល គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19 បានយ៉ាងមានប្រសិទ្ធភាព។

...

សូមជម្រាបថា​ មុនការរាតត្បាតនៃជំងឺកូវិដ១៩ កាលពីឆ្នាំ២០១៩កន្លងទៅ​ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនជាង ៦.៦លាននាក់ ដោយបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៤,៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print