ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានក្រុមក្មេងទំនើង ចំនួន ១៣ នាក់ អាយុក្រោម ២០ ឆ្នាំ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងស្ទាវតែងតែបង្កភាពអាណាធិបតេយ្យ ប្រដាប់ដោយដាវ កាំបិត ជំពាមកៅស៊ូ និងសម្ភារៈផ្សេងៗទៀត ។ ពួកគេនៅក្មេងៗ កំពុងពេញវ័យសិក្សា ផ្ទុយទៅវិញ ពុំបានអាណិតអាសូរចំពោះឪពុកម្ដាយ អាណាព្យាបាល ចាប់យកការសិក្សាដើម្បីអនាគតរបស់ខ្លួននោះឡើយ។ បែរជានាំគ្នាប្រព្រឹត្តអំពើតែសង្គមស្អប់ខ្ពើម។។
សមត្ថកិច្ចបានបញ្ជាក់ថា, ការឃាត់ខ្លួនក្រុមក្មេងទំនើងជាង ១៣ នាក់នេះបានកាលពីវេលាម៉ោង ១២ និង ២៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។
បើតាមការឱ្យដឹងពីមន្ត្រីនគរបាលក្រុងច្បារមនថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងទាំងអស់នោះគឺ កម្លាំងនគរបាលក្រុងច្បារមន បានធ្វើការសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះធ្វើការល្បាត តាមតំបន់ស្មុគស្មាញ លុះល្បាតតាមផ្លូវជាតិលេខ ៤ មកដល់មុខហាងនំប៉័ងយីហោភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន ១៣ នាក់ដែលក្នុងនោះរួមមាន :
ទី១.ឈ្មោះ ឃុន សៅឃា ភេទប្រុស អាយុ ១៧ឆ្នាំ (មានកា.ន់.កាំ.បិ.ត.ផ្គាក់), ។
២.ឈ្មោះ ឆេន ឈាន ភេទប្រុស អាយុ ១៨ ឆ្នាំ,។
៣.ឈ្មោះ ឧត្តម ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ (មានកាន់ចំពាមកៅស៊ូ), ។
៤.ឈ្មោះ ថាន ជាវៃ ភេទប្រុស អាយុ ១៩ ឆ្នាំ (មានកា.ន់.កាំ.បិ.ត.បុ័ងតោ), ។
៥.ឈ្មោះ មឿន ម៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ (មានកា.ន់.ដា.វ), ។
៦.ឈ្មោះ រុំ ពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ, ។
៧.ឈ្មោះ អ៊ុំ ផាន់នី ភេទប្រុស អាយុ ១៨ ឆ្នាំ (មានកា.ន់.ដា.វ.), ។
៨.ឈ្មោះ មេន ភារិន ភេទប្រុស អាយុ ១៨ ឆ្នាំ, ។
៩.ឈ្មោះ ម៉ន សៅ ភេទប្រុស អាយុ ១៧ ឆ្នាំ (មានកា.ន់.ដា.វ.), ។
១០.ឈ្មោះ ស៊ឹម ដារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ,។ ១១.ឈ្មោះ មឿន ដាវីត ភេទប្រុស អាយុ ១៩ ឆ្នាំ,។ ១២.ឈ្មោះ រើន ឈឺលិ ភេទប្រុស អាយុ ១៦ឆ្នាំ ក្មេងទំនើងទាំង ១២ នាក់ខាងលើរស់នៅក្នុងភូមិក្រាំងគគីរ ឃុំហោងសំណុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
និងទី១៣.ឈ្មោះ ឆន សាម៉ន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអំពិល ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលដដែលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនសួរនាំរួចមក ដកហូតម៉ូតូចំនួន ០៥គ្រឿង ម៉ាកហុងដា C125 ចំនួន ០៤ គ្រឿង និងម៉ាកអ៊ីស៊ីទ័រ ០១ គ្រឿង កាំ.បិ.ត.ផ្គាក់ចំនួន ០១ កាំបិតបុ័ងតោ ០១ ដាវចំនួន ០៣ និងចំពាមកៅស៊ូ ០១ ។
បច្ចុប្បន្នក្រុមក្មេងទំនើងរួមជាមួយវត្ថុតាង និងសម្ភារៈខាងលើ នគរបាលជំនាញបានកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់ ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ បង្ក្រាបក្រុមក្មេងទំនើងទាំងនេះ បានទាន់ពេលវេលា។ ហើយក៏សូមសំណូមពរ ដល់សមត្ថកិច្ច បន្តបង្ក្រាប ដើម្បីលុបបំបាត់ ភាពអាណាធិបតេយ្យដែលកើតឡើងដោយក្រុមក្មេងទំនើងទាំងនេះ។ ពួកគេពុំបានគិតអំពីសេចក្តីថ្លៃថ្នូរ រៀនសូត្រ កសាងអនាគតជាក្មេងល្អ ជាពលរដ្ឋល្អ ជាកូនល្អក្នុងសង្គមនោះឡើយ។
សូមយុវជនយុវតី កុំយក ជួបគំរូបែបនេះ ពីព្រោះសង្គមស្អប់ខ្ពើមបំផុត។ សមត្ថកិច្ច អាជ្ញាធរ ថ្នាក់ដឹកនាំ អាណាព្យាបាល ឪពុកម្ដាយ ចង់ឱ្យពួកគេមានអនាគតល្អ មានសីលធម៌ ចំណេះដឹង ជាសសរទ្រូងនៃប្រទេសជាតិ។ ទីបំផុត ! ក្រុមក្មេងទំនើងមួយក្តាប់តូច បែរជាបោះបង់ការសិក្សា ចាំយកភាពពាលា ជាក្មេងទំនើង ដោយពុំគិតទៅដល់ ការអនុវត្តទៅលើផ្លូវច្បាប់នោះឡើយ៕
ដោយ : សហការី