តួអង្គព្រះថោង សុខគាគីមលាង មិនបានចូលរួមប្រគួតMiss Grand Cambodia 2023តាមការស្នើរបស់អ្នកគាំទ្រឡើយ

ចែករំលែក៖

ភ្នំពេញ៖ សុខគា គីមលាងកញ្ញា សុខគាគីមលាង អាយុ ២៣ឆ្នាំ នាងមានកំពស់ ១.៧០ ។នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាងគឺជានាថការីរបាំប្រពៃណីខ្មែរម្នាក់ ។ នាងត្រូវបានក្រុមអ្នកគាំទ្រស្នើឲ្យចូលរួមប្រគួត Miss Grand Cambodia 2023 ប៉ុន្តែពេលនេះគេមិនបានឃើញវត្តមាននាងឡើយ។

  ថ្មីៗនេះតួអង្គព្រះថោង  កញ្ញាសុខគា គីមលាងហៅកូនអាន ត្រូវគេទម្លាយថាត្រៀមខ្លួនចូលរួមប្រគួតក្នុងកម្មវិធីសម្រស់ល្បីឈ្មោះ Miss Grand Cambodia 2023។ ប៉ុន្តែមុននេះអ្នកគាំទ្រដែលទន្ទឹងរងចាំវត្តមាននាងបែជាខកចិត្តទៅវិញព្រោះតែក្នុងចំណោមបេក្ខភាព២៥នាក់នោះមិនមានវត្តមានរបស់នាងឡើយ ហើយក៏ត្រូវបានគេបង្ហើបថានាងមិនបានដាក់ពាក្យចូលរួមប្រគួតឡើយ។ 

...

  ធ្វើឲ្យទស្សនិកជន ចាំមិនភ្លេចអំពីរូបសម្រស់ដ៏ស្រស់សោភា របស់កញ្ញា សុខគា គីមលាង មានឈ្មោះហៅក្រៅថា កូនAnt  គ្រាដែលស្រីស្អាតរូបនេះចាប់អារម្មណ៍នឹងរូបសម្រស់ ដ៏ស្រស់ផូផង់គ្រា លេចមុខក្នុងកម្មវិធីអង្គរសង្ក្រាន្តនាអំឡុងឆ្នាំ ២០១៨ ហើយមុននេះនាងកាន់តែធ្វើឲ្យគ្រប់គ្នាចប់អារម្មណ៍នឹងសម្រស់ក្រោយពី។កាន់តែភ្ញាក់ផ្អើលមុននេះក្រោយពីឈុតឆាកនៃការសម្តែងសាច់រឿងកំណើតនគរខ្មែរក្នុងព្រឹត្តិការណ៍បើកប្រគួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះគឺការសម្តែងដ៏ប៉ិនប្រសប់របស់សិល្បករិនី រូបនេះ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរងចាំការនៃការបង្ហាញមុខក្នុងការប្រគួតកម្មវីធីសម្រស់ត្រូវបានខកខានខណៈដែលមុននេះការប្រកាសបង្ហាញមុខបេក្ខភាព២៥រូបគឺមិនមានវត្តមាននាងចូលរួមប្រគួតឡើយ បើទោះបីជាគេរំពឹងថាសម្រស់សមត្ថភាពរបស់នាងអាចប្រជែងបានក្នុងលទ្ធផលល្អពីកម្មវិធីប្រគួតរហូតអ្នកខ្លះហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការឡើងដណ្តើមមកុដនោះក៏ដោយ។ អ្នកជិតដិតនាងទម្លាយថានាងមិនបានដាក់ពាក្យចូលរួមប្រគួតឡើយហើយមូលហេតុនៅពីក្រោយការខកខានបំពេញចិត្តអ្នកគាំទ្រនេះស្ថិតក្នុងមូលហេតុណាដែរ៕ ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print