ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងគ្រុបតេឡេ ក្រាមរបស់សម្តេច នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចបានសរសេរថា សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំក៏ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមជា ប៉ូចរយៈពេលជាង៤ឆ្នាំ តែទីបំផុតខ្ញុំបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់) របស់ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។
សម្តេចតេជោបន្តថា គិតខ្លួនឯងទៅប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូចប៉ូចឲ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ ៣ជំនាន់បាននោះឡើយ។ ត្រូវចងចាំថាមនុស្សណាក៏នដោយឲ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ ជំនាន់ មិនអាចទទួលបានការយោគយល់ពីហ៊ុន សែននោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។ មនុស្សណាក៏ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះនឹងទទួលបាននូវការលើកលែង ឬយោគយល់៕