រថយន្តTACOMAពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់​ ធ្វេីឱ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តមួយគ្រឿងម៉ាក​ TACOMAយ៉ាងលឿន​ ខណៈតៃកុងទំនងស្រវឹងស្រាផងនោះក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ​ សំណាងល្អមិនមានអ្នករងរបួស។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​បានកើតឡើងកាលវេលាម៉ោង៧​ និង៤០នាទីយប់ថ្ងៃអង្គារ ទី២៣ ខែ ឧសភា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ចំណុចលីហួរលក់រថយន្តក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកTACOMA ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ2BA 9352 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុ​ ក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ​ សំណាងដែរមិនមានអ្នករបួស​ ភ្លាមៗនោះដែរម្ចាស់រថយន្ត​ បានលូនចេញពីក្នុងរថយន្តគេចខ្លួនបាត់។

...

    ក្រោយកើតហេតុ​ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ២ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយនៅពេលក្រោយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print