ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេសថ្ងៃទី២៣ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ (ស្រី ៣នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ (ស្រី ១នាក់)​ ,និងប្រើប្រាស់ ៩ករណី ឃាត់ ២៩នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​ (Ice) ស្មេីនិង​ ៤៦១៤២,៣៨ក្រាម និង៥កញ្ចប់តូច,​ កេតាមីន (Ke) ស្មេីនិង​ ៤៣២៦,៩៣ក្រាម,​ អុិចស្តាសុី (mdma) ស្មេីនិង​ ៤១៦១,៥៣ក្រាម​ ,ហេរ៉ូអុីន (Heroine) ស្មេីនិង​ ១៣៨៥៨៥,៥៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់ ចាប់យក Ice ៤៦១៣៦,៦២ក្រាម, Ke ៤៣២៦,៩៣ក្រាម, MDMA ៤១៦១,៥៣ក្រាម និង Heroine ១៣៨៥៨៥,៥៣ក្រាម។
*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ០,៩០ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,០៤ក្រាម។
*៤ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ១,៦១ក្រាម។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
*៦ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២១ក្រាម។
*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

...

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,០ក្រាម។
*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print