Update៖ សមត្ថកិច្ច​ខណ្ឌ​សែនសុខ​នឹងបញ្ជូនថៅកែ​ដី​ឡូត៍ដ៏ល្បីឈ្មោះ​លោក​​ គឹម ចាន់រតនា​ ទៅតុលាការនៅរសៀលនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រភពពីលោកអអិការរងនគរបាលខណ្ឌសែនសុខបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣នេះថា ខាងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនថៅកែ​ដី​ឡូត៍ដ៏ល្បីឈ្មោះ​លោក​​ គឹម ចាន់រតនា​ ទៅតុលាការនៅរសៀលនេះពាក់ព័ន្ធនឹងបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍។

សូមរំលឹកផងដែរថា កាលពីល្ងាច​ថ្ងៃ​ទី​ ២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៣​នេះ​សមត្ថកិច្ច​ខណ្ឌ​សែនសុខ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដី​កា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពីបទកំហែងយក និងបទ គំរាមកំហែងហែកកេរ្តិ៍។

បេី​យោង​តាម​ដីកាបង្គាប់ឱ្យនាំខ្លួន​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលបាន​ចេញ​កាល​ពី​ថ្ងៃទី​១៥​  ខែឧសភា​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​  បានឃើញ មាត្រា១៨៨ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៩១៥ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ និង​បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ១៣៧៥ អ.យ. ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលចោទប្រកាន់លើឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ឆ្នាំ (កើតថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៩២) ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទៈ កំហែងយក និងគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ មាត្រា ៣៦៤ មាត្រា ៣៧២​ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

តាម​ដី​កា​ដដែល​បាន​បន្ថែមថា​ បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួនលេខៈ ៦០៨ “ឃ១” ព្រ.ទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ របស់សាលា​ដំបូងរាជធានីភ្នំពេញ និង​តាមដីកាបង្គាប់ឱ្យចូលខ្លួនលេខៈ ៦០៨ “ឃ១” ព្រ.ទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូង រាជធានីភ្នំពេញ ជនត្រូវចោទពុំបានមកបង្ហាញខ្លួននៅចំពោះមុខតុលាការទាល់តែសោះ ហេតុដូច្នេះតុលាការគប្បីនាំ​ខ្លួនជនត្រូវចោទឈ្មោះ គឹម ចាន់រតនា មកបង្ហាញខ្លួននៅចំពោះមុខតុលាការ ។ -ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេចនាំខ្លួនឈ្មោះ គឹម ចាន់រតនា មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការណ៍ពិត ។

ដីកា​ដដែល​បាន​ឱ្យដឹង​ទៀត​ថា​ ហេតុដូច្នេះសម្រេច៖​
១-ឱ្យនាំខ្លួនឈ្មោះ គឹម ចាន់រតនា ដែលមានអត្តសញ្ញាណដូចខាងលើនេះ ។

២-បង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ មុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមច្បាប់ ។

...

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ថៅកែ​ដី​ឡូត៍ដ៏ល្បីឈ្មោះ​លោក​​ គឹម ចាន់រតនា​ សមត្ថកិច្ច​ខណ្ឌ​សែនសុខ​កំពុង​សាក​សួរ​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print