ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានរកឃើញព័ត៌មានស្តីពីការបោកបញ្ឆោតថ្មី ចំពោះអ្នកដែលគ្រប់គ្រង់ផេកអាជីវកម្ម ពួកគេកំពុងព្យាយាមប្រើប្រាស់ឈ្មោះ និងនិមិត្តសញ្ញាស្រដៀងទៅនឹងក្រុមឬទំព័រផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook និងបញ្ឆោតឱ្យទាញយកមេរោគរបស់ពួកគេ តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោតក្លែងក្លាយ (Fake Link)។
នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងទៀតថា បើមិនស្គាល់តំណរភ្ជាប់ (Link) ច្បាស់ទេ សូមកុំចុចពីលើវា ត្រូវលុបចោលដើម្បីសុវត្ថិភាពលើឧបករណ៍គណនីរបស់អស់លោកអ្នក (ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។
...
ក្នុងករណីប្រជាជលរដ្ឋបានទទួលរងគ្រោះដោយការបន្លំដូចករណីខាងលើ សូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងមហាផ្ទៃ៕ដោយ៖សហការី