ម៉ូតូ២គ្រឿងបុកគ្នាដួលទៅនឹងថ្នល់ត្រូវរថយន្តកុងតឺន័រកិនអូសប្រហែល៣០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីធ្វេីការឆ្លងផ្លូវបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដួលទៅលើថ្នល់ត្រូវរថយន្តមកពីក្រោយកិនអូសប្រហែល៣០ម៉ែត្រ​ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខបុរីសែនមនោរម្យ​ ក្នុងភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះឈ្មោះប៉ែន​ ពិសិដ្ឋ​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ មានស្រុកកំណេីតនៅខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពីពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JZ- 8580 ចេញពីធ្វេីការរោងចក្រ ហេីយបានជិះឆ្លងផ្លូវទៅទិសខាងលិចក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្គូពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញJM -6992 បេីកបរដោយយុវជនម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត​ បណ្តាលឱ្យដួលទៅលើថ្នល់​ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន​ L M H ពាក់ស្លាកលេខភ្នំពេញ3B-4090 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចជ្រុលទៅកិនអូសប្រហែល៣០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូស្គូពីពណ៌ខ្មៅស្លាប់យ៉ាងអាណោចអាធ័ម ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។

...

បន្ទាប់មកតៃកុងរថយន្តកុងតឺន័របានចុះពីលេីរថយន្តគេចខ្លួនបាត់ស្រមោល​ ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែករថយន្តរួមទាំងម៉ូតូត្រូវបានប្រគល់ទៅឱ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print