ភ្នំពេញ ; ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន ដោយមានចំណងជើង៖ “ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង”(ការវិភាគ លេង លេង) ក្នុងនោះគេបង្ហើបថា,
+មុនសមាជគណបក្សភ្លើងទៀន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ៖
-សម រង្ស៊ី បានបញ្ជូន រ៉ុង ឈុន ឱ្យចូលមកដឹកនាំគណបក្ស (ចង់ឱ្យធ្វើជាប្រធានគណបក្ស) ក្នុងបំណងសំខាន់ឱ្យប្រឆាំង និងបង្ករចលាចល។
-ជូឡុង សូមួរ៉ា បានបញ្ជូន សុខ ហាច ឱ្យមកធ្វើជាអនុប្រធានគណបក្ស។
+ក្រោយសមាជថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖
-អេង ឆៃអ៊ាង រួមគ្នាជាមួយ សុខ គឹមសេង ផ្អាកតួនាទី លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការគណបក្ស ចុងក្រោយបានជ្រើសតាំង គង់ មុនីកា ឱ្យធ្វើអគ្គលេខាធិការស្តីទី។
-ការប្រជែងគ្នាឈរឈ្មោះបេក្ខភាពលេខរៀងលើ និងមណ្ឌលបោះឆ្នោតធំៗ ទន្ទឹមនឹងមនុស្សនៅក្រៅប្រទេស ជាប្រភពហិរញ្ញវត្ថុ មិនអាចឈរឈ្មោះបាន ដែលធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ សម រង្ស៊ី ។ អេង ឆៃអ៊ាង បានទាមទារឱ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សេត ឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រជែង ជាមួយ សុខ ហាច។ ចំណែក សេង ម៉ារឌី ដែលជាមនុស្សរបស់ ជូឡុង សូមួរ៉ា និងជាអ្នកកាន់ហិរញ្ញវត្ថុគណបក្ស មិនបានឈរលំដាប់ទី១។
-ទាវ វណ្ណុល ប្រធានគណបក្ស ដែលសម រង្ស៊ី មិនមានការទុកចិត្ត។
-គួយ ប៊ុនរឿន ប្អូនថ្លៃអេង ឆៃអ៊ាង មិនមានតួនាទីក្នុងគណបក្ស ប៉ុន្តែបញ្ជាពីក្រោយ ពិសេសពាក់ព័ន្ធនឹងការចុះឈ្មោះចូលរួមបោះឆ្នោត ទោះបីជាដឹងថា បាត់ឯកសារ មិនអាចចុះឈ្មោះបាន ហើយត្រូវយកគណបក្សឆន្ទះខ្មែរទៅចុះឈ្មោះ ប៉ុន្តែ គួយ ប៊ុនរឿន ជំទាស់ និងជំរុញ រ៉ុង ឈុន ឱ្យយកពាក្យទៅដាក់នៅ គ.ជ.ប ហើយគម្រាមធ្វើបាតុកម្ម។
-សម្ភាសន៍ របស់ សុន ឆ័យ ជាមួយវិទ្យុបារាំងអន្តរជាតិ ៖ “សូមកុំអាក់អន់ចិត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច ពីការហាមឃាត់នោះ វាមិនខុសពីអាជ្ញាធរទទាំងស្រុងទេ ព្រោះវាក៏ជាកំហុសរបស់យើងដែរ ដោយសារមានសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ឧសភា ដែលនាំឱ្យគេយល់ថា យើងមានផែនការធ្វើបាតុកម្ម …”។ “សូមកុំអាក់អន់ស្រពន់ចិត្តអី ប្រសិនបើគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោតបាន ដោយចាត់ទុកថា នេះមកពីកំហុសរបស់គណបក្សនេះផងដែរ “។
សរុបសេចក្តីមក ៖ អាថ៌កំបាំង នៃ លិខិត១៩៣ មិនអាចសន្និដ្ឋានថា ជាការបាត់បង់ពិតប្រាកដនៅឡើយ ប៉ុន្តែបានធ្វើឱ្យពួកបរទេស លោកខាងលិច និងអាម៉េរិក យល់ភ័ន្តច្រឡំ និងទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាល គ.ជ.ប ក្រុមប្រឹក្សាធម្មនុញ្ញ និងឈានទៅមិនទទួលស្គាល់ការបោះឆ្នោត ដើម្បីបន្តគាបសង្កត់រាជរដ្ឋាភិបាលអាណត្តិទី៧៕
( ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន)