ភ្នំពេញ៖ មុននេះមានការប្រកាសអំពីវត្តមានតារាល្បីប្រុសមីយ៉ាន់ម៉ា Paing Takhonនឹងសម្តែងក្នុងភាពយន្តបែបកំប្លែងធំមួយ រឿង «ប្រុសលក់ខ្លួន»នោះ។ កាន់តែធ្វើឲ្យប្លែក និងចាប់អារម្មណ៍ក្រោយពីមុននេះមានការប្រកាសថា តារាសម្តែងល្បីឈ្មោះពីប្រទេសថៃម្នាក់គឺអ្នកនាង Tukky Sudarat ឬ អ្នកគ្រូ ផេនស៊ីនោះក៏នឹងលេចវត្តមានសម្តែងក្នុងភាពយន្តនេះដែរ។
ផលិតកម្ម LD ក៏បានប្រកាសជាបន្តបន្ទាប់នៅតារាសម្តែងស្រស់សោភា និងត្រូវគេស្គាល់គ្រប់គ្នាថាជា Miss Grand Cambodia 2022 កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាតួឯកស្រី ខណៈដែលតារាសម្តែងប្រុសស្រស់សង្ហាពីកម្ពុជា លោក ខាត់ វ៉ៃហាំងក៏នឹងក្លាយជាតួអង្គសំខាន់ក្នុងភាពយន្តនេះដែរ។ មិនតាន់អស់នៅឡើយទេក្រោយពីមុននេះផលិតកម្មបានបង្ហើបឲ្យអ្នកគាំទ្រធ្វើការទសទាយអំពីវត្តមានតារាសម្តែងល្បីឈ្មោះពីប្រទេសថៃម្នាក់នឹងលេចវត្តមានក្នុងភាពយន្តនេះដែរ ហើយអាចនឹងធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងភ្ញាក់ផញអលគឺក្រោយពីគេដឹងថា តារាសម្តែងនោះគឺជាតារាកំប្លែងស្ងួតរបស់ថៃអ្នកនាង Tukky Sudarat ឬគ្រប់គ្នាស្គាល់ថា អ្នកគ្រូ ផេនស៊ីនោះ។ វត្តមានតារាប្រុសស្រីល្បីឈ្មោះទាំង៣ប្រទេសក្នុងភាពយន្តនេះត្រូវបានគេដឹងថានឹងកាន់តែធ្វើឲ្យភាពយន្តកំប្លែងថ្មីដែលជាការសហការរវាងផលិតកម្មមកពីប្រទេសមីយ៉ាន់ម៉ា និង ផលិតកម្មLDEntertaninment របស់កម្ពុជា នឹងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំអជាក់ជាមិនខាន ខណៈដែលកន្លងទៅភាពយន្តកំប្លែងរបស់ផលិតកម្មនាំមុននៅកម្ពុជានេះធ្លាប់ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននោះ។ តាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម LD Entertainment អ្នកគ្រូ ផេនស៊ីន អាចនឹងមកសម្តែងជាតួអង្គបែបលក្ខណៈ sugar mommy ក្នុងរឿងនេះ។ គ្រាន់តែដឹងថា អ្នកគ្រូ ផេនស៊ី នឹងចូលរួមសម្តែងរឿងនេះ គ្រប់គ្នាលើកឡើងថាត្រៀមតែសើចទៅដឹងតែរឹងថ្គាមមិនខាន ព្រោះគ្រប់រឿងដែលនាងធ្លាប់សម្តែងគ្មានមួយណាមើលហើយមិនសើចរឹងពោះនោះទេ។
គួរបញ្ជាក់ផងដែរថា គួរបញ្ជាក់ផងដែរថា ទីបំផុតក្រោយពីរងចាំអស់រយៈពេល៣ឆ្នាំ នោះ ដំណើរមកដល់របស់តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើដំណើរមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញរបស់ប្រទេសកម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៣នេះ។ កម្ពុជាគឺជាដំណើរក្រៅប្រទេសដំបូងហើយដែលតារាសម្តែង បង្ហាញម៉ូត និងចម្រៀងមីយ៉ាន់ម៉ា ដែលល្បីល្បាញក្នុងតំបន់អាស៊ី រូបនេះធ្វើដំណើរមក ក្រោយពីប្រទេសរបស់ខ្លួនមានបញ្ហាផ្នែកវិបត្តិនយោបាយកន្លងមក។រឿងខ្នាតធំថ្មីចូលរួមសម្តែងដោយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ាន បានបើកកាម៉េរាចេញថតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ហើយពេលនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំនៅកម្ពុជា ខណៈដែលតារាសម្តែងស្រីអ្នកគ្រូផេនស៊ី នៅមិនទាន់ដឹងនៅឡើយថាតើនឹងធ្វើដំណើរមកកម្ពុជាថតនៅពេលណានោះដែរ ប៉ុន្តែច្បាស់ការនោះគឺភាពយន្តនេះនឹងត្រូវធ្វើការចាក់បញ្ចាំងនៅលើទីផ្សាររោងភាពយន្តរបស់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរ៕
ដោយ វឌ្ឍនា