រាជរដ្ឋាភិបាលកម្ពុជា បា​នប្រគល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់មីយ៉ាន់ម៉ា​ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ​ បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់​(Sinovac) ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។

ចំពោះ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ គឺប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូស និងស៊ីរ៉ាំង ចំនួន១លាន សម្រាប់​ចាក់​វ៉ាក់សាំង ត្រូវដឹកជញ្ជូនតាមជើងយន្តហោះ យកទៅប្រគល់​ជូន​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP ថា ថ្ងៃ​នេះ​ក្រោយ​ពី​ទទួល​បញ្ជាផ្ទាល់របស់សម្តេចតេជោ បានឱ្យក្រសួងសុខាភិបាល ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា រួមមាន៖​ លោកតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោករដ្ឋ​លេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោករដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និងមន្ត្រី​ចំនួន៤រូប រៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស និងស៊ីរ៉ាំង ចំនួន​១លានដើម យកទៅប្រគល់ជូនមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតក្នុងតំបន់ និង​មិន​មែន​ជា​លើក​ទី១​ នោះទេ ដែលកម្ពុជា យកទៅប្រគល់ជូនមីយ៉ាន់ម៉ា គឺជាលើកទី៤ហើយ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ដែលមានលោកអនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល មីយ៉ាន់ម៉ា អញ្ជើញមកទទួលវ៉ាក់សាំង រួមនឹងសហការី។

សូមរម្លឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ​ បានផ្តល់ជំនួយជូនមីយ៉ាន់ម៉ា រួមមាន៖ ម៉ាស់ ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វ៉ែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារ សុវត្ថិភាព ចំនួន៣ម៉ឺន, របាំង​ការពារ​មុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន​៥០​គ្រឿង​, ម៉ាស៊ីន តាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្តល់អុកស៊ីសែន ស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។

...

សូមជម្រាបជូនថា​ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនប្រទេសសមាជិកអាស៊ាននេះ គឺជាកា​រ​បង្ហាញ​នូវ​សមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និង​សុខ​មាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតខាងគ្នា ដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូ​ច​ជា​ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ សម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជា នឹង​បន្ត​ចែក​រំលែក​សាមគ្គី​ភាព​រវាងប្រទេស ដែលជាសមាជិកអាស៊ាន ទាំងការងារ និងយុទ្ធសាស្រ្ត​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print