សម្តេចម៉ែន សំអន និងលោក ឌ័ន ហុងហ្វុង (Doan Hong Phong)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងវិស័យអធិការកិច្ច

ចែករំលែក៖

ហាណូយ÷ សម្តេចកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈិមបក្ស អគ្គាធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

គួររំលឹកផងដែរថា មន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានការបណ្តុះបណ្តាលលើជំនាញអធិការកិច្ចមានពីរវគ្គ (រយៈពេល ៦ខែ រយៈពេល ៣ខែ និងរយៈពេល១ខែ) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ២០០៦-២០១៨ មានចំនួន សរុប ២៥៣នាក់ ក្នុងនោះ រយៈពេល៦ខែ ចំនួន ៨នាក់ រយៈពេល៣ខែចំនួន ២០នាក់ និងរយៈពេល១ខែ ចំនួន ២២៥នាក់ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរបានចុះ អនុស្សរណៈយោគយល់គ្នាលើវិស័យអធិការកិច្ច រួមមាន៖

លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ ចំណែកលើកទី៤ គឺថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ នេះ។

...

អនុវត្ដន៍តាមខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នឹងអគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឱ្យស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរបានដកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនៃអំណាចសាធារណៈ ៕ ដោយសហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print