កាលពីថ្ងៃទី២១ ខែមិថុនា ទស្សនាវដ្តីអាមេរិក Forbes បានផ្សព្វផ្សាយនៅអត្ថបទវិភាគមួយបង្ហាញឲ្យឃើញថា
ការសម្រេចព្យួរទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងមូស្គូរពីសំណាក់សហគមន៍អឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ថា លោកខាងលិចមានចេតនាចង់បញ្ចប់នៅការប្តេជ្ញានិងភាពរឹងមាំរបស់រុស្ស៊ីដែលជាម្ចាស់ផ្គត់ផ្គង់ថាមពលឧស្ម័នដ៏សំខាន់នៅអឺរ៉ុបរយៈពេលកន្លងមក។
ចាប់តាំងពីមានវិវាទជាមួយអឺរ៉ុបនិងអាមេរិក នៅក្នុងវិបត្តិអ៊ុយក្រែន ប្រធនាធិបតីរុស្ស៊ីលោក ពូទីន បានអនុវត្តគោលនយោបាយឆ្ពោះទៅកាន់អាស៊ី ដែលមានប្រទេសចិនជាដើម។
នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខ ប្រធានានធបតីរុស្ស៊ីលោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ។ រុស្ស៊ីសង្ឃឹមថានិងបង្កើនវិស័យពាណិជ្ជកម្មជាមួយចិនដើម្បីបំពេញការខ្វះខាតពេលបាត់បង់ទីផ្សារនៅអឺរ៉ុប។
តាមបណ្តាញព័ត៌មានរុស្ស៊ីបានផ្សាយថា ក្រោយរយៈពេលប៉ុន្មានម៉ោងដែលអឺរ៉ុបបានសម្រេចព្យួរពេលដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៦ខែបន្ថែមទៀត មេដឹកនាំរុស្ស៊ីលោក ពូទីន បានប្រកាសថានិងបង្កើនទំនាក់ទំនងជាមួយចិនលើគ្រប់វិស័យ ហើយគម្រោងទាំងនោះនឹងត្រូវបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ។
រយៈពលកន្លងមកថ្មីៗរុស្សីបានបន្ទាន់ឥរិយាបទជាមួយសហគមន៍អឺរ៉ុបនិងអាមេរិក ដោយរុស្ស៊ីចង់ពិភាក្សាគ្នាបញ្ចប់វិបត្តិនិងការដាក់ទណ្ឌកម្មរបស់របស់អឺរ៉ុបទៅលើរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះលោក ពូទីន បានប្រកាសទទួលស្គល់អាមេរិកជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោករបស់លោក ពូទីន នោះគឺដោយសារតែប្រទេសនេះមិនចង់ក្លាយជាប្រទេសត្រូវដើរសុំទាននាពេលអនាគត់។ លោក ពូទីន បានដឹងយ៉ាងច្បាស់ថា ប្រសិនបើបណ្តោយតទៅទៀតនោះសេដ្ឋកិច្ចរបស់ឮរុស្ស៊ីនឹងត្រូវធ្លាក់ចុះដល់បាតមិនអាចស្រោចស្រង់បានឡើយ។
ការខិតខំរបស់លោក ពូទីន គឺដើម្បីស្វែងរកការបញ្ចប់ទណ្ឌកម្មពីអឺរ៉ុបតែប៉ុណ្ណោះក្នុងការជួយដល់សេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែប្រសើរឡើងវិញក្រោយទទួលរងការខាងបង់ជាច្រើនដោយទណ្ឌកម្មទាំងនោះ។
ប៉ុន្តែការខិតខំក្លាយជាអត់ន័យក្រោយពេលដែលសហភាពអឺរ៉ុបបានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីរយៈពេល៦ខែបន្ថែមទៀត បើទោះបីជាមានការអំពាវនាវឲ្យមានបន្ទន់ឥរិយាបថ បន្ធូបន្ថយឲ្យគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។ ជាការឆ្លើយតបនឹងទណ្ឌកម្មទាំងនេះរុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អឺរ៉ុបវិញដែរ។
ប្រទេសជាសមាជិកទាំង២៨ នៃសហភាពអឺរ៉ុប បានសម្រេចរួមគ្នានៅទីក្រុងព្រុចសែលថាត្រូវបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរយៈពេល៦ខែទៀត ពោលគឺចាប់ពីខែកក្កដា រហូតដល់តំណាច់ខែមករា ឆ្នាំក្រោយ។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ គឺមានជាប់ពាក់ព័ន្ធជាអាទិ៍ ធនាគាររបស់រុស្ស៊ី ក្រុមហ៊ុននាំចេញ នាំចូលប្រេងរបស់រុស្ស៊ី ព្រមទាំងក្រុមហ៊ុនផលិតសម្ភារៈសិករបស់រុស្ស៊ីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិរុស្ស៊ីចំនួនជិត១៥០នាក់ ដែលអ្នកខ្លះជាមន្ត្រីនិងជាថៅកែធំៗ ដែលស្និទនិងលោក ពូទីន ក៏ជាប់នៅក្នុងបញ្ជីរខ្មៅរបស់សហភាពអឺរ៉ុប ហើយត្រូវអឺរ៉ុប ហាមមិនឲ្យចូលដីអឺរ៉ុបទេ។
ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានដាក់ទៅលើរុស្ស៊ីនៅចុងឆ្នាំ២០១៤ ដើម្បីជាការស្តីបន្ទោស ទៅលើរុស្ស៊ីដែលបានលូកដៃ បញ្ឆេះសង្រ្គាមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន។ បារាំង និងអាល្លឺម៉ង់ បានព្យាយាមនាំភាគីទាំងអស់ មកកាន់តុចរចាដោយបានសម្រេចឲ្យមានកិច្ចព្រមព្រៀងទីក្រុងមីនស្គ៍។ យោងតាមកិច្ចព្រមព្រៀងនេះ រុស្ស៊ីត្រូវតែគោរពបទឈប់បាញ់ និងអនុញ្ញាតឲ្យមានការវិលត្រលប់មករកសន្តិភាពនៅភាគខាងកើតអ៊ុយក្រែនវិញ។
ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបបានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ជួបបញ្ហាលំបាកយ៉ាងខ្លាំង។ ជាការសងសឹករុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្ម បន្លែផ្លែឈើ ទឹកដោះគោជាដើម របស់សហភាពអឺរ៉ុប។
ដោយឡែក លោក បេត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងតែមានវត្តមាននៅទីក្រុងប៉ារីស បានមានប្រសាសន៍ថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី គឺជាវិធីតែមួយគត់ ដើម្បីដាក់ពិន័យលើរុស្ស៊ី ហើយហាមកុំឲ្យរុស្ស៊ីមកបង្ករចលាចលនយោបាយនៅភាគខាងកើតអ៊ុយក្រែនទៀត។
តែយ៉ាងណាក៏ដោយ លោក ហ្សង់ម៉ាក អេរ៉ូ រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងកាលពីថ្ងៃទី២០ មិថុនា ថា គេគួរចាប់ផ្តើមពិចារណាអំពីការដកទណ្ឌកម្មដើម្បីជានាគ្នាជាមួយរុស្ស៊ីវិញ នៅដំណាច់ឆ្នាំ២០១៦នេះ។ ចំណែកលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ធ្លាប់បានបញ្ជាក់ថា អាល្លឺម៉ង់ មិនប្រឆាំងទេក្នុងការដកទណ្ឌកម្មជាតំណាក់បន្តិចម្តងៗពីរុស្ស៊ី។
យ៉ាងណាមិញ លោក ហ្សង់ក្លូដ ជុងគើ ប្រធានគណកម្មការអឺរ៉ុប ដែលបានធ្វើទស្សនកិច្ចនៅក្រុងសាំងបេតេស្បួរក៏ កាលពីដើមខែមិថុនា បានមានប្រសាសន៍ថា វិធីតែមួយគត់ដើម្បីឲ្យរុស៊្សី និងអឺរ៉ុបមើលមុខគ្នាត្រង់វិញ គឺត្រូវតែលុបទណ្ឌកម្មសេដ្ឋកិច្ចទាំងសងខាងចោល។ ចំណែកលោក ប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបថា ខាងរុស្ស៊ីគេមិនមានចិត្តប្រកាន់ខឹងគំគួននឹងសហភាពអឺរ៉ុបទេ តែការដកទណ្ឌកម្មត្រូវធ្វើទាំងសងខាងមិនមែនរុស្ស៊ីតែម្នាក់ឯងទេ៕
ប្រែសម្រួល៖ សាធី