សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)

ចែករំលែក៖

ទីក្រុងហាណូយ : សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)។

ថ្លែងក្នុងឱកាសនោះ លោក ឡេ ង៉ុកឡឹម (Le Ngoc Lam) បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់ BIDC និង BIDV ក៏ដូចជា សកម្មភាពជួយដល់ការងារសង្គម និងការងារមនុស្សធម៌ ជនក្រីក្រ គ្រោះមហន្តរាយ ជាដើម ដែលជាផ្នែកមួយជួយដល់ការសម្រាលបន្ទុករបស់រដ្ឋាភិបាល។ ថ្លែងនៅជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះរាល់សមិទ្ធិនិងការរួមវិភាគទាននានារបស់ BIDV ធនាគារវិនិយោគនិងអភិវឌ្ឍកម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗទៀត ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ១៤ឆ្នាំកន្លងមក។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ចាប់តាំងពី BIDC និងភ្នាក់ងារផ្សេងៗរបស់ BIDV ត្រូវបានបង្កើតនៅកម្ពុជាមក សកម្មភាពវិនិយោគរបស់សហគ្រាស ចូលមកកម្ពុជាមានការរីកចម្រើនជាច្រើន និងបានស្នើឲ្យ BIDV BIDC បន្តខិតខំប្រឹងប្រែងរក្សារឹងមាំនូវតួនាទីឈានមុខគេក្នុងចំណោមសហគ្រាសវៀតណាមវៀតណាមនៅកម្ពុជា ព្រមទាំង តភ្ជាប់សកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print