ភ្នំពេញ : អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមធ្វើការកត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយ របស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា។ អាស្រ័យដោយការ អធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈ លំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសមានកាតព្វកិច្ចផ្ដល់ការបកស្រាយ បំភ្លឺ ដូចតទៅ៖
១- ការលើកឡើងថា គណបក្សភ្លើងទៀន ត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោត ជាតិ នាខែកក្កដា គឺមិនត្រឹមត្រូវ។ ការពិត គណបក្សនយោបាយនេះ ពុំបានគោរពឱ្យបាន ហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើន លើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ ការខកខានមិនអនុវត្ត តាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់ គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ។
២- គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោត ដោយប្រើប្រាស់ស្ដង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសដទៃ ផ្សេងទៀតអនុវត្តដោយគោរពតាមនីតិរដ្ឋ។ ប្រសិនបើគណបក្សនយោបាយ១៨ផ្សេង ទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែល មិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុក ថា ជាការអនុវត្តស្តង់ដារពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយ មួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបាន ប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។
៣- កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់ នោះទើប បរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្ម ជាការតស៊ូ ផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អវត្ដមានន គណបក្សនយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាម ច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់ កម្ពុជាឡើយ។
៤- ចំពោះវត្តមានរបស់អ្នកសង្កេតការបោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅ ក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែគោរពតាម ហើយសេចក្ដីអញ្ជើញជាចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាព បើកចំហរបស់កម្ពុជា ចំពោះពិភពលោកខាងក៕
ដោយ : សិលា