ទួរគីរៀបចំការបោះឆ្នោតប្រធានាធិបតីជុំទីពីរ

ចែករំលែក៖

នៅថ្ងៃទី 28 ខែឧសភា ទួរគីបាននិងកំពុងចាប់ផ្តើមបោះឆ្នោតប្រធានាធិបតីជុំទីពីរបន្ទាប់ពីបរាជ័យក្នុងការស្វែងរកមេដឹកនាំប្រទេសនៅក្នុងការបោះឆ្នោតថ្ងៃទី 14 ខែឧសភា។ ប្រធានាធិបតី Tayyip Erdogan នៅថ្ងៃនេះបានអំពាវនាវឱ្យមានការគាំទ្រពីអ្នកបោះឆ្នោតដើម្បីឱ្យប្រទេសមានការឯកភាពរវាងរដ្ឋសភានឹងប្រធានាធិបតី។

លទ្ធផលនៃការបោះឆ្នោតសភាកាលពីថ្ងៃទី ១៤ ឧសភា បានបង្ហាញថា សម្ព័ន្ធប្រជាជនដឹកនាំដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) របស់ប្រធានាធិបតី Tayyip Erdogan ទទួលបានអាសនៈភាគច្រើននៅក្នុងរដ្ឋសភា។ បើតាមលោក Erdogan នេះជាគុណសម្បត្តិរបស់លោកមុនការបោះឆ្នោតជុំទីពីរ។
មុននេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី 14 ឧសភា ប្រធានាធិបតី Erdogan ទទួលបានសំឡេងគាំទ្រ 49.35% ខណៈដែលគូប្រជែងសំខាន់ Kemal Kilicdaroglu នៃសម្ព័ន្ធជាតិ និងគណបក្សសាធារណរដ្ឋប្រជាមានិត (គណបក្សសាធារណរដ្ឋ CHP) គណបក្សប្រឆាំងទទួលបាន 45% នៃសំឡេងគាំទ្រ។ យោងតាមច្បាប់របស់ប្រទេសទួរគី ចាប់តាំងពីគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រលើសពី 50% នោះ ប្រធានាធិបតីដែលកំពុងកាន់អំណាច Erdogan និងលោកKilicdaroglu នឹងឈានចូលការបោះឆ្នោតជុំទីពីរនៅថ្ងៃស្អែក៕ ដោយធីរីណា

...

រូប​ថត​ : quochoitv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print