លោកសាយ សំអាល់ ជំរុញឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបន្ដដំណើរកម្ពុជាតទៅមុខទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកសាយ សំអាល់ ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុជំរុញប្រជាពល រដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគាំទ្ររាជរដ្ឋា ភិបាលក្នុងការបន្តដំណើរកម្ពុជាបន្តទៅមុខទៀត។

លោកសាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុដោយមានការចូលរួមពីអស់លោក,លោកស្រី ជាក្រុមការងារគណបក្សចុះយក្រុង ស្រុក ឃុំ និងសមាជិ-សមាជិកា ជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។  

លោកប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តសមាជិក-សមាជិកាបង្កើនកិច្ចខិតខំបន្ថែមក្នុងការកៀរ គរចលនាគណបក្ស បន្ថែមទៀតឲ្យកាន់តែរឹងមាំចុះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ដើម្បីដណ្តើមភាពឈ្នះដោយជោគជ័យក្នុងការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះថាគណ បក្សប្រជាជនកម្ពុជាបានដើរតួនាទីស្នូលដឹកនាំកម្ពុជាពន្លត់ភ្លើងសង្រ្គាម នាំប្រទេសឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ បន្តរក្សាការរីកចម្រើនម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។

លោកសាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដល់ក្រុមការងារ និងសមាជិក -សមាជិកាបក្ស ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក បម្រើនិងអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជន ដែលបានដាក់ចេញក្នុងការបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print