សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រួមគ្នាថែរក្សាសន្តិភាព ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍របស់ប្រទេស

ចែករំលែក៖

ខេត្តព្រៃវែង÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះឧបដ្ឋានសាលានិងសមិទ្ធិផលនានានៅក្នុងវត្តកំពង់សិលាស្ថិតនៅឃុំរំចេកស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ថា សមិទ្ធិផលនៅក្នុងវត្តកំពង់សាលានេះ ចំណាយថវិកាសាង សង់អស់ ៩៤ម៉ឺនដុល្លារ ក្រោមទឹកចិត្ត សទ្ធាដ៏ជ្រះថ្លារបស់ ព្រះគ្រូសោភ័ណមុនី ឃឿន រ៉ាន ចៅអធិការវត្តកំពង់សាលា ឧកញ៉ា អ៊ុល ចំណាន និង លោកជំទាវ ម៉ៅថារី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ទើបកើតនូវសមិទ្ធិព្រះពុទ្ធសាសនាថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនក្នុងខេត្តព្រៃវែង ។  

សម្តេចកិត្តិសង្គហបណ្ឌិត គូសបញ្ជាក់ថា ក្រោមការដឹក នាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពរុងរឿងមានមោទ នភាពជាតិនិងកិត្យានុភាពទាំងក្នុងតំបន់និងអន្ដរជាតិ។

សមិទ្ធិផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជាគឺកើតឡើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បាន ន័យថាបើគ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកចួបជុំគ្នាធ្វើបុណ្យទាននាថ្ងៃនេះដែរ។ការរស់ឡើងវិញនេះ គឺប្រាកដណាស់ ដោយតែគុណ បំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់អាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ 

...

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជា ពលរដ្ឋទាំងអស់គ្នា រួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងវត្តកំពង់សិលា ឲ្យបានគង់វង្សយូរអង្វែង និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នេះ ជាពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន និងមិនដែលរត់ចោលប្រជាជនម្តងណាឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print