គ្រាប់ម៉ីនតោនសល់ពីសម័យ​សង្គ្រាម​ ពលរដ្ឋប្រទះឃើញនៅមាត់អូរជាប់ព្រំដែនកម្ពុជា.ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រាប់ម៉ីនតោនមិនទាន់ផ្ទុះ ត្រូវបានពលរដ្ឋ ប្រទះឃើញនៅតាមមាត់អូរ ជាប់ព្រំដែនកម្ពុជា.ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បានប្រាប់ថា៖ នៅពេលប្រទះឃើញគ្រាប់ម៉ីនតោន១គ្រាប់ ដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ពលរដ្ឋបានប្រទះឃើញខណៈពួកគាត់បានដើរទៅបត់ជើងតូចនៅក្បែរផ្លូវ ជាប់មាត់អូរព្រំដែន ហើយរាយការជូនអាជ្ញាធរមូលដ្ឋាន ឲ្យចុះទៅពិនិត្យមើល។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានអាជ្ញាធរនិងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនប្រមាណជិត ១០នាក់បានចុះទៅពិនិត្យគ្រាប់មីនតោន១គ្រាប់ ដែលរកឃើញនៅចំណុចមាត់ផ្លូវក្បែរអូរព្រំដែន ហើយអាជ្ញាធរបានទៅមើលហើយរាយការណ៍ជូនថ្នាក់ដឹកនាំអោយបានដឹងព្រោះអូរព្រំដែនកម្ពុជា.ថៃ។
លោកថា នឹង​ចាំឲ្យជំនាញស៊ីម៉ាក់ចុះមកពិនិត្យ ថានឹងត្រូវយកចេញ។វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print