រថយន្តឡិចសុីសបើកគេចគោមួយហ្វូងទៅបុកម៉ូតូជិះបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់បុរសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបានកើតឡើងដោយសារតែរថយន្តLEXUSបើកគេចពីគោមួយហ្វូងទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់បុរសម្នាក់ផ្អើលអ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ឆាន់ តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផែ មានទីលំនៅក្នុងភូមិរំមិញ ឃុំរំមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ បើកម៉ូតូម៉ាក RC ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ខូចខាតទាំងស្រុង។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ម៉ាកLEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9231។

តាមសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកLEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9231ដោយធ្វើដំណើរពីកើតមកលិច ខណៈនោះមានសត្វគោមួយហ្វូងបានដើរតាមថ្នល់ ហើយក៏បានបើកគេចស្រាប់តែទៅបុកម៉ូតូមួយគ្រឿងម៉ាក RC ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរប្រាវទើបបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។

ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

...

ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត។មូលហេតុ: រថយន្តបើកបរមិនប្រកាន់ស្តាំ ៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print