រថយន្តដឹកសិស្សបើកឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យសិស្ស៤នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងប៉ះទង្គិចគ្នា បណ្ដាលឲ្យសិស្សក្មេងៗ៤នាក់រងរបួសធ្ងន់ ឯរថយន្តពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទំនាបអំពិល តាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៧- ៥៨ ភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។

មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា រថយន្តម៉ាក SSANYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-1849 បើកបរដោយឈ្មោះ សែន អានីន ភេទ ប្រុស អាយុ៦៣ឆ្នាំជនជាតិខ្មែរ(ឃាត់ខ្លួន)រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដឹកសិស្សចំនួន៤នាក់ស្រី១នាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង។ 

ពេលមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងឆ្លងផ្លូវដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ០2-2-7778 បើក បរដោយឈ្មោះ អៀង ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីត្បូងទៅជើងគឺបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្ស៥នាក់ ក្នុងនោះស្រី១នាក់របួសធ្ងន់២នាក់ ខូចខាតរថយន្តពីរគ្រឿងធ្ងន់ធ្ងរ និងរនាំងដែកពុះចែកទ្រូងផ្លូវ រងការខូចខាត ៦ ម៉ែត្រផងដែរ។

 

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលកើតហេតុ ចំពោះជនរងរបួសក្រុមគ្រួសារបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ រីឯរថយន្តទាំងពីរគ្រឿងត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពុងត្រឡាច។

 

តាមចម្លើយអ្នកបើកបររថយន្តពាក់ស្លាកលេខភ្នំពេញ 2AW1849 ថា គាត់បានបើកបររថយន្តពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង គន្លងផ្លូវខាងលិច។ ពេលមក ដល់ចំណុចខាងលើ បានបត់ឆ្វេងក៏ត្រូវរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ០2 -2-7778 បុករថយន្តរបស់គាត់តែម្ដង។

អ្នកបើកបររថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ02- 2-7778 ថា គាត់បើកបររថយន្តពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ពេលមកដល់ចំណុចខាងលើ ឃើញរថយន្តពាក់ស្លាកលេខភ្នំពេញ2AW-1849 បត់កាត់ពីមុខរថយន្តរបស់គាត់ ក៏ត្រូវរថយន្តរបស់គាត់បុកចំពីមុខយ៉ាងពេញទំហឹងតែម្ដង។

មន្ត្រីនគរបាលសន្និដ្ឋានបឋមថា អ្នកបើកបររថយន្តពាក់ស្លាកលេខភ្នំពេញ2AW-2849 បើកបរឆ្លងផ្លូវមិនប្រុង ប្រយ័ត្នជាមុន។ អ្នកបើកបររថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ០2-2-7778 អ្នកបើកបររថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ បើកនៅក្នុងអាទិភាពរបស់ខ្លួនត្រឹមត្រូវ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print