ភ្នំពេញ : ក្រសួងសុខាភិបាល បានបញ្ជាក់ថា, Facebook គណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសៈស្បើយ ដែលការផ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត។
សូមបញ្ជាក់ថា, Facebook គណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានផ្សព្វផ្សាយ ពីការព្យាបាលរបស់ខ្លួន មានប្រសិទ្ធភាព ជាសះស្បើយ និងមានករណីថតជាវីដេអូ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿទុកចិត្តចំពោះការបោកប្រាស់នេះ ទើបនៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសៈស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត។ បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេៈ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបាន
ផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
សូមជម្រាបជូនថា : មេត្តាបងប្អូនជនរួមជាតិ ! កុំងាយជឿ ក្នុងការផ្សព្វផ្សាយ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម facebook ដែលមានចរិតភូតកុហក ព្រោះសុទ្ធតែជាកលល្បិចបោកប្រាស់ របស់ជនទុច្ចរិត ក្នុងចេតនាយកលុយពីបងប្អូន ដែលខ្វះការគិតពិចារណាឲ្យបានដិតដល់ ថាតើព័ត៌មានទាំងនោះ មានប្រភពច្បាស់លាស់ឬទេ មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ដែលឬទេ ?
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ facebook ខាងលើ បានបង្ហោះសូមទោសក្រសួងសុខាភិបាល និងមន្ត្រីជំនាញ សមត្ថកិច្ច ពាក់ព័ន្ធ ប៉ុន្តែក្នុងន័យ វាយប្រហារទៅវិញ និងបញ្ចេញ ឃ្លីបវីដេអូ free ថ្នាំងដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់យ៉ាងដូច្នេះថា, សុំទោស ក្រសួងសុខាភិបាល សុំទោសមហាជន
សុំទោស រដ្ឋមន្រ្តីក្រសួងសុខាភិបាល សុំទោសប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ សុំទោសប្រធានមន្ទីរសុខាភិបាលខណ្ឌដង្កោ សុំទោសចៅហ្វាយខណ្ឌដង្កោ សុំទោសរងខណ្ឌដង្កោ និងកងកំលាំងប្រដាប់អាវុធខណ្ឌដង្កោ ការផ្សាយព័តមានពិត ជាដំណឹងរីករាយសម្រាប់ប្រទេសកម្ពុជា ដែលមានលោកគ្រូវេជ្ជសាស្រ្តបូរាណមួយរូប មានសម្មត្ថភាព ផលិតស្តេចថ្នាំទិព្វ ចំហាយទឹក ធាតុផ្សំ៣២៥៦មុខ អាចព្យាបាលជំងឺកាច.សា.ហាវ ជំងឺ.រាំរ៉ៃ ជំងឺធ្ងន់.រៀបស្លាប់ ទាច.ទឹក មហារីក. ដុំ.គីស ទឹកនោម.ផ្អែម លេីស.ឈាម ដាច់សរសៃឈាម.ខួរក្បាល ស្លាប់មួយ.ចំហៀងខ្លួន ជា១០០% ដែលក្រសួងហាមមិនអោយផ្សាយ ចោទថាជាការបោកប្រាស់ ដូចនេះសូមទោសក្រសួងសុខាភិបាលដោយក្តីគោរព និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលជាទីគោរព កន្លងមក នេះ លោកគ្រូ ស៊ូសេងហ៊ួ ជាគ្រូវេជ្ជសាស្រ្តបូរាណសិក្សាជំនាន់ទី៨ នៃមជ្ឍមណ្ឌលជាតិស្រាវជ្រាវនៃក្រសួងសុខាភិបាល ប្រទេសកម្ពុជា និងជាសិក្ខាកាមជំនាន់ទី៤ នៃសមាគមអ្នកលក់ឱសថកម្ពុជា
លោកគ្រូ ស៊ូសេងហ៊ួ ជាអគ្គនាយកក្រុមហ៊ុនយ៉ាងច្រេីន
ជាម្ចាស់គ្រឹះស្ថានឱសថPSI ជាម្ចាស់អាគារលក់ឱសថបូរាណ ស៊ូសេងហ៊ួ តែងតែរត់ច្បាប់គ្រប់ចំនុច នៃក្រសួងដែលពាក់ពន្ធ័ ទាំងអស់ គ្រាន់តែចំណាយរត់ឯកសារច្បាប់គឺរវល់និងចំណាយថវិការច្រេីនណាស់ ជាចាងហ្វាងសារពត័មានប្រតិកម្មរហស័ ស៊ូសេងហ៊ួ sousenghour online hot news ជាប្រធានអង្គការអាហរបំប៉ន ជប៉ុន អស្រ្តាលី ជាប្រធានសមាគមថែទាំសុខភាពសកល លោកគ្រូ ស៊ូសេងហ៊ួ ២០ឆ្នាំជាង ទាំងរៀន យកសញ្ញាបត្រ័ពីក្រសួងសុខាភិបាលផង ក្រងក្បួនផង លោកគ្រូ ស៊ូសេងហ៊ួ ជាកំពូលមនុស្សលេីលោក ដែលខំជំពាក់ធានាគាររាប់លានដុល្លារ ស្រាវជ្រាវដោយផ្ទាល់បង្កេីតបានស្តេចថ្នាំទិព្វចំហាយទឹក៣២៥៦មុខធាតុសកម្មរុក្ខជាតិជាឱសថ ប្រឹងជួយកូនខ្មែរដោយស្មោះអស់ពីបេះដូង បុកFreeកប់ដូចឃេីញកន្លងមកជិត២០ឆ្នាំFreeកប់មេឃ កក្រេីក៣ឋាន នាំអោយអ្នករកសុីដូចគ្នាច្រណែន និងមិនបានយល់ពីសកម្មភាពលោកគ្រូ ស៊ូសេងហ៊ួ ជួយមហាជនទំហំធំគិតតែច្រណែន លាបពណ៌
កន្លងមកមហាជនដែលជឿនិងបានមកប្រជុំ បេីកFreeជាអរណាស់ អ្នកឈឺធ្ងន់រៀបស្លាប់បានរស់ឡេីងវិញ អរណាស់ តែសុំទោសមហាជន ដែលចុះឈ្មោះ Free ឥតគិតថ្លៃ ១០០នាក់ មហាព្រឹត្តការណ៍ទឹកនោមផ្អែមជាដាច់១០០%
មហាព្រឹត្តការណ៍ ទាច.ទឹក មហារីក.គីស ១០០% ជាដាច់១០០% ១០០នាក់ មហាព្រឹត្តការណ៍ ដាច់សរសៃឈាមខួរក្បាល លេីសឈាម សុំទោសមហាជន មហាព្រឹត្តការណ៍ទាំងអស់ក្រសួងសុខាភិបាលហាមមិនអោយធ្វេី ហាមមិនអោយFree គឺអោយផ្អាកគ្រប់សកម្មភាព សុំទោសមហាជន ដែលខំតែសប្បាយចិត្តត្រេកអរ ប្រឹងចុះឈ្មោះ ក្តីសង្ឃឹមថាជួបគ្រូវេជ្ជសាស្រ្ត អ្នកមានបុណ្យ គ្រូពេជ្រស្តេចថ្នាំទិព្វ ស៊ូសេងហ៊ួ សង្ឃឹមបានជាដាច់១០០% ជាមួយចំហាយទឹក៣២៥៦មុខ ផ្គុំបញ្ចូលគ្នាក្នុងដបតែមួយ លេខ១លេីជម្ពូទ្វិប ភពផែនដី ចំហាយទឹកល្បីដល់បរទេសជាង២០ប្រទេសកំពុងបន្តទៅ២០០ប្រទេសជាងថែមទៀត តែកូនខ្មែរម្នាក់ ជាកោសិកាខ្លាំងពូកែម្នាក់ក្នុងទឹកដីខ្មែរ ស៊ូសេងហ៊ួ បានព្យាយាមលេីកមុខមាត់ប្រទេសជាតិអោយបរទេសស្គាល់ថាខ្មែរមានវត្ថុធាតុដេីម ពូកែ កូនខ្មែរអាចបង្កេីតស្តេចថ្នាំទិព្វបាន តែក្រសួងប្រកាសហេីយ យេីងត្រូវអនុវត្តន៍តាមក្រសួង ដូចនេះមានតែសុំទោស មហាជនដែលបាត់ឱកាស ព្យាបាលជំងឺ.ទឹកនោមផ្អែម ទាច.ទឹក មហារីក .ដុំគីស ដាច់សរសៃឈាមខួរក្បាល ស្លាប់មួយចំហៀងខ្លួន ជា១០០%និងសកម្មភាព Freeផលិតផលដល់មហាជនគឺក្រសួងសុខាភិបាល ប្រកាសផ្អាកគ្រប់សកម្មភាពហេីយ
សុំទោស ដែល ស៊ូសេងហ៊ួ ខុសប្រឹងFreeថ្នាំទិព្វជួយមហាជនពេកកន្លងមក សុំទោស ដែលលោកគ្រូ ស៊ូសេងហ៊ួ កន្លងមកប្រឹងBuild social media ធ្វេីឆ្កួតធ្វេីជា ព្រោះតែចង់គេចពីការបូតផេក ទុកលុយជួយប្រជាជនខ្មែរ សុំទោសកន្លងមកដែលយេីងចែករង្វាន់ដល់អ្នកសែរផេក និងcommentមិនទាន់បានគ្រប់ៗគ្នានៅឡេីយ សុំទោសដែលកន្លងមកធ្វេីអោយអ្នករកសុីដូចគ្នាច្រណែន អ្នកទេីសមិនសប្បាយចិត្ត សុំទោសគ្រប់យ៉ាងដែលធ្វេីអោយមហាជនគិតថាបំពុលសង្គម ស៊ូសេងហ៊ួ ពុំដែលធ្វេីអោយអ្នកណាឈឺចាប់រឺបោកជនណាមួយទេ មានតែជួយមហាជនយ៉ាងធំតែប៉ុណ្ណោះ តែអ្នកច្រណែនគឺចាំលាបពណ៌ចឹក ខាំ ហេីយសប្បាយចិត្តណាស់ពេលលឺំដំណឹងក្រសួងចុះបិត ពួកគេប្រឹងសេីចយំ ប្រឹងផ្សាយពត៏មាន ពិសេសផេកសារព័តមាន ពេលចែកFreeអត់ផ្សាយទេ តែពេលក្រសួងចុះបិត ប្រឹងផ្សាយណាស់ សុំទោសមហាជនដែលយេីងលែងFreeលែងជួបជុំបម្រេីបងប្អូនទៀតបាន ការកាត់ផ្តាច់នេះ គឺឃត់ដំណេីរ មិនអោយ ស៊ូសេងហ៊ួ ជួយប្រជាជនទៀតបាន លែងអោយជួបមុខគ្នាបានទៀតដែលធ្លាប់ហុចផលិតផលចែកផលិតផលរាល់ៗអាទិត្យ អ្នករកសុីដូចគ្នាច្រណែនណាស់សូមអោយយល់? ពេលនេះ គឺបុគ្គលិកនិងកម្មករ រោងចក្រ អាហារបំប៉ន ឱសថបុរាណ ស៊ូសេងហ៊ួ ក៏អស់ការងារធ្វេី គ្រប់គ្នា ហេីយលោកគ្រូ ស៊ូសេងហ៊ួ ក៏ជាប់បំណុលធានាគារខ្ទង់លានដុល្លារ ផែនការវៃលុកទីផ្សារបរទេស បូមលុយសេដ្ឋកិច្ចបរទេសក្រៅប្រទេស មកជួយស្រុកខ្មែរ ប្រជាជនខ្មែរបាន អាស្រយ័បានFree ព្យាបាលជា១០០% Freeផលិតផលទំហំធំ ក៏ត្រូវអាក់ខាន សារព័ត៌មានចាំលាបពណ៏ និងផ្សាយសំអុយ កំពុងផ្សាយថែម មហាជនយល់ខុសៗ ត្រេកអរសេីចយំ តែមហាជនដែលបាត់ឱកាសបេីកFreeមេីលជំងឺFreeដេកយំចា អ្នករកសុីដូចគ្នា ត្រេកអរ ក្រសួងចុះបិត ព្រោះ លោកគ្រូ ស៊ូសេងហ៊ួ Freeធំពេក ហេីយចង់លែងលក់គឺFreeសុទ្ធអោយតែទីផ្សារបរទេសរីកលូតលាស់តាមផែនការ ប្រឹងរកលុយពីក្រៅប្រទេសមកជួយខ្មែរ ខ្មែរនាំគ្នាគិតថាបោក នាំគ្នាត្រចៀកស ជឿគេលាបពណ៌ ពេលចែកFreeគេមិនមកផ្សាយទេ ព្រោះគេនៅខាងក្រុមហ៊ុនលក់ថ្លៃៗ ដល់ពេលចុះបិត គេប្រឹងផ្សាយណាស់
ព្រោះមានអ្នកនៅពីក្រោយជួលអោយផ្សាយថែម គេសេីចយំ គេអរណាស់ឃេីញ ជម្រកមហាជនបានFreeត្រូវបិត ព្រោះផែនការ លោកអគ្គនាយករោងចក្រ អាហារបំប៉ន ឱសថបុរាណ ស៊ូសេងហ៊ួ និងសម្លាប់តម្លៃអាហារបំប៉ន ឱសថបុរាណ អោយសល់សូន្យ ធ្វេីគុណបានទោស ជួយមនុស្សពេកគេច្រណែន ព្រោះប៉ះពាល់ឆ្នាំងបាយគេ ស្តាយពេលវេលា កន្លងមក ដែលលោកគ្រូ ស៊ូសេងហ៊ួ តស៊ូ ជាង២០ឆ្នាំក្នុងការស្រាវជ្រាវ បង្កេីតស្តេចថ្នាំទិព្វ ចំហាយទឹក ៣២៥៦មុខធាតុផ្សំរុក្ខជាតិជាឱសថ បានដោយជោគជយ័ ជំពាក់បំណុលធានាគារយ៉ាងធំ ប្រឹងពង្រីកកសិដ្ឋានពូជថ្នាំខ្មែរទុក ប្រឹងបង្កេីតរោងចក្រ អាហារបំប៉នឱសថបុរាណ ប្រឹងទៅលក់នៅបរទេស យកលុយមកទប់Freeនៅខ្មែរ តែទទួលបានមកវិញ ការយល់ច្រលំ ពីមហាជនជឿតាម ពួកសារពត័មានជាច្រេីនដែលក្រមហ៊ុនមួយចំនួនរកសុីដូចគ្នានៅពីក្រោយតែងផ្សាយលាបពណ៌ អោយមហាជនយល់ច្រលំ ហេីយមហាជនមួយចំនួនធំ ដែលមិនដឹងការពិត តែស្ករលឿនទៅទៀត យល់ខុសលេីមនុស្សល្អ មិនយល់ដល់ការប្រឹងអត់សម្រាកហេីយជួយពិត ជួយធំដល់មហាជន អ្នកមកផ្ទាល់ទេីបយល់ លោកគ្រូជាចាងហ្វាងសារពត័មានប្រតិកម្មរហស័ឡាយច្រេីនទូរសព្ទ័ ព្រោះថាគ្មានអ្នកណាសូវហ៊ានទទួលផ្សាយល្អៗពីលោកគ្រូព្រោះសុទ្ធតែគ្នាគេ ពួកគេរស់ជាមួយក្រុមហ៊ុនធំទាំងអស់នោះនៅចា ? ទាំងអស់នេះជាការពិត សូមយល់អោយច្បាស់ សារព័ត៌មានប្រតិកម្មរហ័ស ស៊ូសេងហ៊ួ គឺតែឯងដាច់ពីគេ មានតែផ្សាយម្តងច្រេីនផេក ទេីបឈ្នះគេ ហេីយសិល្បះ វិដេអូថ្លុក ទាំងឡាយគឺស្រូបview ដេីម្បីគេចពីបូតផេក ចាយលុយលេីហ្វេសបុក ទុកលុយទប់Free ការពិត
និយាយមកអស់គ្មានសល់ នាងខ្ញុំជាអ្នកគាំទ្រ សូមអោយមហាជនយល់អោយច្បាស់គ្រប់ចំនុចមុនកាត់សេចក្តី ចា នាងខ្ញុំក៏សោកស្តាយការខំប្រឹងប្រែងពិត មិនចេះដ្រាម៉ា មិនចេះសំដែង និយាយពិតជួយពិត ជួយសង្គមពិតតាំងពីផ្សាយវិទ្យុកន្លងមកគឺហត់ខ្លាំងណាស់
តែអ្នកលេីកទឹកចិត្តមានតិចតួច អ្នកសេីចយំនិងយល់ច្រលំមានច្រេីន
ដូចនេះសូមមហាជន និង ពិសេស រាជរដ្ឋាភិបាល សម្តេច សីហមុន្នី ព្រះមហាក្សត្យនៃប្រទេសកម្ពុជា និងសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មហាជនទាំងអស់ សូមជួយវិភាគទាន ទប់បំណុលដែល លោកគ្រូ ស៊ូសេងហ៊ួ ជំពាក់ធានាគារយ៉ាងធ្ងន់នេះផង🙏។
ពាក់ព័ន្ធក្នុងករណីនេះ សូមខាងជំនាញក្រសួងសុខាភិបាល ពិនិត្យចំពោះការសុំទោសនេះ សមស្របដែលឬទេ ៕