នៅថ្ងៃទី៣០ ឧសភានេះ! ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស មិនបណ្តាលឱ្យមានមនុស្សស្លាប់ ប៉ុន្តែរងរបួស ២៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ មិនបណ្តាលឱ្យមនុស្សស្លាប់នោះទេ ប៉ុន្តែ​មានអ្នករបួសធ្ងន់ ១០នាក់ និងស្រាល ១៦នាក់ ។​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៨លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ៤លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ១លើក និងកត្តាយាន ១លើក។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និង​ការពារ​ជីវិត​របស់​លោក​អ្នក​ អ្នកដទៃ​ និងក្រុមគ្រួសារ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print