ភ្នំពេញ៖ អ្នកយកព័ត៌មាន ថៃ ៧មករា ទំនងជាស្រវឹងស្រា បានបើករថយន្តឡិចសីុសRX300 ក្នុងល្បឿនលឿន បានរេចង្កូតទៅ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងកើតស្តូបបូកគោប្រហែល៥០០ម៉ែត្រ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបាន្យដឹងថា នៅមុនពេលកើតហេតុគឺ មានរថយន្តបង្កម៉ាកឡិចសីុសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-3221 ដែលម្ចាស់ជាអ្នកយកព័ត៌មាន ថៃ ៧មករា និងទំនងជាស្រវឹងស្រា បានបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ហើយរថយន្តបង្កទំនងជាចង់បើករត់ ក៏បានបន្ថែមបន្តទៅបុករ៉ឺម៉ក់ម៉ូតូដែលធ្វើដំណើស្របទិសគ្នាបណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ សំណាងល្អម្ចាស់រ៉ឺម៉ក់ម៉ូតូរងរបួស
ស្រាល។ ចំណែកឯរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋ រួមទាំងដើមឈើថែមទៀត ទើបធ្វើដំណើរទៅមុខលេងរួច។
ក្នុងហេតុការណ៍នោះដែរ គេសង្កេតឃើញម្ចាស់រថយន្តបង្កបានបើកទ្វារត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ រួមទាំងកាតអ្នកយកព័ត៌មាន ថៃ ៧មករា នៅក្នុងរថយន្តថែមទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី រង់ចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ ជីម ភារ៉ា ដង្កោ