សត្វប្រើសស្បូវ៖ ជាថនិសត្វតិណាសី និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាននៅភាគខាងជើងនិរតី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី០១​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ប្រើសស្បូវ (Sambar) និងមានឈ្មោះវិទ្យាសាស្ត្រ Cervus unicolor​ ជាថនិសត្វតិណាសី និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាននៅភាគខាងជើង និរតី និងភូមិភាគឦសាន្តប្រទេស វាអាចរស់នៅគ្រប់ទីជម្រក ទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្ដាលស្រោង និងព្រៃល្បោះដែលមានថ្លុក ត្រពាំង បឹងបួ អូរ ស្ទឹង ទន្លេ និងស៊ីមែកឈើតូចៗ ស្លឹកឈើ វល្លិ៍ ផ្លែឈើ ស្មៅ និងស៊ីដីច្រាបផងដែរ។

វាមានមាឌធំជាងសត្វក្នុងអម្បូររបស់វា ដងខ្លួនមានរោមពណ៌ប្រផេះក្រម៉ៅកន្ទុយខ្លីសំពោងពណ៌ខ្មៅ និងស្លឹកត្រចៀកធំ។ ប្រើសឈ្មោល មានស្នែងប្រវែង ៥០-១០០ស.ម ដែលមានស្នែងព្រែកជាចម្ពាម ម្ខាងៗចំនួនបី ១នៅជាប់គល់ និង២ទៀត នៅខាងចុង។

នៅរដូវបន្តពូជ ប្រើសឈ្មោលតែងជល់គ្នាយកឈ្នះ ដើម្បីគ្រប់គ្រងតំបន់ និងពាក់ញីនៅក្នុង ហ្វូង ហើយសត្វញីកើតកូនម្តង១ បន្ទាប់ពីពពោះ ៨ខែ។ វាចូលចិត្តរស់នៅជាហ្វូងតូចៗតិចជាង ២០ក្បាល និងផ្ញើខ្លួនតាមហ្វូងសត្វព្រៃផ្សេងៗទៀត ដូចជាហ្វូងទន្សោង ខ្ទីង និងដំរី ក៏មានដែរ៕ដោយ​៖សហការី​

...

ប្រភព៖ សៀវភៅកម្ពុជាមាតុភូមិខ្ញុំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print