ក្រុមហ៊ុនទឹកបរិសុទ្ធអរុណា បរិច្ចាគទឹកសុទ្ធចំនួន៨០០កេស និងថវិកា៤០លានរៀល ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបុគ្គលិកពេទ្យ ៧៦៨នាក់ ក្នុងម្នាក់ៗ២០ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ១មិថុនា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣នេះ មានពិធីប្រគល់-ទទួល ទឹកបរិសុទ្ធ អរុណា ចំនួន៨០០កេស និងថវិកាចំនួន៤០លានរៀល ផ្ដល់ជូនដល់មន្ទីរពេទ្យកុមារជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមដោយ លោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិក្រុមហ៊ុន អរុណាកូ CO.LTD អមដំណើរដោយលោកស្រី ហ៊ុន ម៉ាណា។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាព របស់កុមារទូទាំងប្រទេស។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ មន្ទីរពេទ្យកុមារជាតិ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលសម្រាប់កុមារកម្ពុជានៅទីនេះ។

នាឱកាសនោះ បន្ថែមលើថវិការពីក្រុមហ៊ុនអរុណាចំនួន៤០លានរៀល លោកស្រី ហ៊ុន ម៉ាណា ក៏បាននាំយកនូវថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ផ្ដល់ជូនបុគ្គលិកពេទ្យទាំងអស់សរុបចំនួន៧៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀលផងដែរ។

លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការផ្តល់ទាំងទឹកបរិសុទ្ធ និងថវិកានាពេលនេះ បានសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសកម្មភាពគាំពារសុខភាពកុមារកម្ពុជា ដែលបានរួមចំណែកការលំបាករបស់ប្រជាពលរដ្ឋ ពិសេសកុមារកម្ពុជាដែលមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិនេះ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print