ព្យុះទីហ្វុង Mawar ជិតមកដល់ ជប៉ុនរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឱ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ឱ្យធ្វើការជម្លៀសខ្លួន។

ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញលើកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិក ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ (Honshu) នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ មន្រ្តីឧតុនិយមព្រមានថា វានៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោកជាំ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ប្រជុំកោះអូគីណាវ៉ា (Okinawa) និងផ្នែកខ្លះនៃកោះស៉ីកូគុ (Shikoku) និងហុនស៊ូ (Honshu) ដោយអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មិលី្លម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
បាតុភូតអាកាសធាតុស្រដៀងគ្នានេះ ធ្លាប់បណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសនៅក្នុងរដូវក្តៅនៃឆ្នាំ ២០១៨ នៅពេលដែលមនុស្សជាង ២០០នាក់បានស្លាប់នៅភាគខាងលិចប្រទេសជប៉ុន៕ ដោយធីរីណា

...

រូប​ថត​ :TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print