ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ មិថុនានេះ! បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ២នាក់ ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែមិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៧លើក មិនគោរពសិទ្ធ ៤លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ១លើក និងកត្តាយាន ១លើក។ 

...

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០គ្រឿង ម៉ូតូ ២៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២០គ្រឿង មានម៉ូតូចំនួន ១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print