ខេត្តពោធិ៍សាត់ ៖ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធមានសមត្ថកិច្ច ដូចជាៈ បរិស្ថាន រដ្ឋព្រៃឈើ កងរាជអាវុធហត្ថស្រុក ខេត្ត លើផ្ទៃប្រទេស នគរបាលស្រុក ខេត្ត ក្រសួង សម្ព័ន្ធមិត្តសត្វព្រៃ ស៊ីអាយ យោធា និងមន្រ្តីបរិស្ថានក្រៅរដ្ឋាភិបាល មានទាំងស្នាក់ការត្រួតពិនិត្យ និងបង្រ្កាប កុងត្រូលជជុះ បណ្ដាក់គ្នាដូចខ្យងគ្រប់ផ្លូវចូលក្នុងព្រៃ និងក្បែៗភូមិ ស្ទើរតែពាសពេញព្រៃ ភូមិ.ឃុំ.ស្រុក.ខេត្ត ប៉ុន្តែគេពុំដែលឃើញធ្វើការបង្រ្កាបជាសាធារណៈនោះឡើយ លើងលែងតែពួកឈ្មួញទាំងនោះបោកប្រាស់ ភូតកុហក់(ជំពាក់លុយ)ពេក ទើបធ្វើការបង្រ្កាបម្ដងដើម្បីទូរទាត់ជំពាក់ ដូច្នេះហើយទើបពួកឈ្មួញនៅតែបន្តដឹកជញ្ជូនបានយ៉ាងរលូនដល់គោលដៅ គ្រាន់តែគេប្ដូររូបភាពពីរថយន្តកៃច្នៃឬរថយន្តតូច.ធំ មករទេះ គោយន្ដ ឬម៉ូតូ។ល។ នេះបើយោងតាមប្រភពរបាយការណ៍ពីអ្នកភូមិក្សេត្របុរី ឃុំសន្រ្ទែ ឃុំសំរោង និងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានរបាយការណ៍ដដែលបន្តទៀតថា សកម្មភាពក្រុមឈ្មួញដែលបានធ្វើសកម្មភាពអារច្រៀក និងដឹកជញ្ជូនឈើជាអច្ចិនត្រ័យនេះ នៅតំបន់ការពារដោយមន្រ្តីបរិស្ថាន និងសម្ពន្ធមិត្តសត្វព្រៃ(វាយអេត)ក្នុង(ដែនជំរកសត្វភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់)ដោយពួកគេដាក់កម្លាំងជាក្រុមៗប្រើម៉ាស៊ីនត្រង់ទីន័រ អារចេញជាប្រភេទឈើអារ(គ្រឿងផ្ទះ)គ្រប់ប្រភេទ និងឈើអារសន្លឹកមុខកាត់ធំៗ ទើបប្រើមធ្យោបាយដឹកជញ្ជូនដូចរូបភាពនេះ ។
ប្រភពដដែលឲ្យដឹងទៀតថា ការដឹកជញ្ជូនឈើនេះ សម្រុកចូលស្រុកភ្នំក្រវាញ ដែលប្រភេទឈើអារ(គ្រឿងផ្ទះ)មានឈ្មួញកណ្ដាលចាំទទួលលើកឡើងមព្យោបាយផ្សេងៗដើម្បីចែកចាយបន្ត ចំណែកឈើអារសន្លឹកមុខកាត់ធំៗវែងៗ មានឈ្មោះ គា នៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ យកទៅលក់ឲ្យថៅកែសិប្បកម្មដែលកំពុងល្បីល្បាញយ៉ាងខ្ទរទ្ទារផង ដើរតួនាទីជាសមត្ថកិច្ចដើម្បីប្រមូលលុយឲ្យអ្នកនេះអ្នកនោះទៀត នេះគេនិយាយតែនៅស្រុកភ្នំក្រវាញប៉ុណ្ណុះ ដោយឡែកៈ នៅស្រុកវាលវែង និងស្រុកក្រគរ ក៍មិនខុសគ្នានោះទេ ។
ប្រភពស្នើរសុំម្នាស់ករណីគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ មេតាពិនិត្យ និងធ្វើការស្រាវជ្រាវឡើងវិញផង ខណៈអភិបាលខេត្តពោធិ៍សាត់ទើបឡើងផងនោះ ជាពិសេសកម្លាំងថ្នាក់ជាតិ(កងរាជអាវុធហត្ថលើផ្ទៃប្រទេស)តែម្ដង តើបច្ចប្បន្ន កម្លាំងឈរជើងតាមតំបន់នេះកំពុងធ្វើអ្វី? ៕ ដោយៈ ប៉ឹម ពិន