សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនមួយទេដែលអាចស្វែងរកសន្តិភាព និងការពារសន្តិភាពបាន

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចមានសមត្ថភាពស្វែងរកសន្តិភាព និងការពារសន្តិភាពបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ រួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោហ៊ុនសែនបានលើកឡើងថាកត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋមានស្ថេរភាព អាចបង្កើតនូវសេដ្ឋកិច្ច និងជួបជុំគ្រួសារបាន។ ទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ សម្ដេចបានលើកឡើងថា សូម្បីតែក្រុមប្រឆាំងក៏ត្រូវការសន្តិភាពផងដែរ តែពួកគេប្រើឱកាសនៃសន្តិភាពនេះដើម្បីបំផ្លាញសន្តិភាពទៅវិញ។

សម្ដេចតេជោប្រកាសថាសម្ដេចរក្សាអំណាចដើម្បីការពារនូវសន្តិភាពរបស់កម្ពុជា ជាងនេះទៅទៀតសម្ដេចថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលមានសមត្ថភាពរកសន្តិភាពហើយការពារនូវសន្តិភាពបានទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀត មិនអត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print