ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសៅរ៍ទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដេញតាមប្រមាញ់ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងតែដេីរបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចផ្លូវ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឈ្មោះ ខេត វណ្ណឌី ហៅ កណ្តុរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ(បិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់ បានជិះរត់គេចខ្លួនបាត់។
ចំណែកសម្ភារៈដកហូតមាន៖ ម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-1192(របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីកសាងចាត់ការតាមនីតិវិធី៕ដោយ៖សហការី