អគ្គិភ័យឆាបឆេះរោងស្នាក់នៅកម្មករសុិនទ្រី២៣គ្រួសារនៅស្រុកកំពង់សៀម

ចែករំលែក៖

កំពង់ចាម ៖ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលអោយឆេះរោងស្នាក់នៅរបស់កម្មករប្រមូលសំរាមសុិនទ្រី ដែលមានមនុស្សរស់នៅ២៣គ្រួសារ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

   ករណីនេះក្រោយពីទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចុះធ្វើអន្តរាគមន៍ដោយផ្ទាល់ និង ចង្អុលបង្ហាញដល់លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងជំនាញនិងកម្លាំងអន្តរាគមន៍របស់ស្រុកកំពង់សៀម សហការជាមួយកម្លាំងអន្តរាគមន៍របស់ខេត្តកំពង់ចាម ធ្វើការបាញ់ពន្លត់អគ្គិភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ឡានពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ឡានពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិងឡានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានចំនួនសរុប៥គ្រឿងនិងប្រើប្រាស់ទឹកអស់១៨រថយន្ត។

រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់៤រថយន្ត។

រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង ប្រើប្រាស់ទឹកអស់ ៨រថយន្ត។ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ១គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត។

រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត។

ម្ចាស់រោងមាន ឈ្មោះ ឈុំ សារ៉ុន អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ វន់ គឹមហ៊ាន់ អាយុ ៣៣ឆ្នាំជនជាតិខ្មែរ។

   អគ្គិភ័យកើតឡើងបណ្ដាលឱ្យបាត់បង់និងខូចខាតសម្ភារមានដូចជា:

-រោងមានទំហំទទឹង ១៥x៤៥ម៉ែត្រ 

-របួសមនុស្ស ២នាក់ ស្រី០នាក់

-ខូចខាតរថយន្ដ ចំនួន ៦គ្រឿង

-ខូចខាតម៉ូតូ ៦គ្រឿង

-បាត់បង់ សម្ភារនិងឯកសារមួយចំនួនទៀត។

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ៕ ដោយវណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print