ខេត្តស្ទឹងត្រែង៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន ត្រូវបានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ថែមលើករណីឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។ ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០២៣។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
តាមប្រភពព័ត៌មានអោយដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយប្រតិបត្តិការនេះធ្វើឡើងចំនួន៣លើកក្នុងថ្ងៃតែមួយ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់។
ទី១- ឈ្មោះ ភិន រតនា ហៅ ឆក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល ទីលំនៅបច្ចុប្បន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី២-ឈ្មោះ គីម ស្រីនាង ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី៣-ឈ្មោះ លឹម វិច្ឆិកា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី៤- ឈ្មោះ អ៊ុក សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី៥- ឈ្មោះ ឈឹម វិសាល ហៅ សុខលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី៦- ឈ្មោះ ផាន់ សារ៉ាន់ ហៅ ក្របី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកាំង- មេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើជាបន្តបន្ទាប់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនដែលមានការសហការជាមួយជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុង ដកហូតវត្ថុតាងគ្រឿងញៀនសរុបចំនួន១៧កញ្ចប់(០៤កញ្ចប់ធំ និង១៣កញ្ចប់តូច) ទម្ងន់សុទ្ធសរុប ៧៦៥,៩ក្រាម ជាប្រភេទ មេតំហ្វេតាមីន ក្រាមពណ៌សថ្លា(ICE) ម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងថង់សម្រាប់ខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ មន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ជីវ័ន្ត