លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ចំនួន២០០នាក់​ នៃរដ្ឋបាល ៣ខេត្ត

ចែករំលែក៖

ភ្នំពេញ : លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ចំនួន២០០នាក់​ នៃរដ្ឋបាលខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលបានរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ពិធីនេះរៀបចំនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣​ ដែលមានការអញ្ជើញចូលរួមពី​ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ព្រមទាំងឯកឧត្តម លោក លោកស្រី មន្រ្តីរាជការ  បុគ្គលិកសុខាភិបាល។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៧៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥៦% ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print