ភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលលេខ៧ជាន់ផ្ទាល់ដី ដោយសារតែមានជំងឺប្រចាំកាយនិងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
សពស្រ្តីរងគ្រោះខាងលេីមានឈ្មោះ គ្រី ស្រីវ៉ា អាយុ៣៨ឆ្នាំ មុខរបរកម្មការិនី រោងចក្រ មានស្រុកកំណេីតនៅឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលេីគឺជាស្ត្រីមេម៉ាយ បានលែងលះជាមួយប្ដីប្រហែលជាបីទៅបួនឆ្នាំមកហេីយ និងបានមកនៅជាមួយក្មួយស្រីរយៈពេល២ខែមកហេីយដេីម្បីដាក់ពាក្យចូលធ្វេីការ ប៉ុន្តែការងារម្ដងមានធ្វេីម្ដងអត់ធ្វេី ទេីបបណ្ដាលឱ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត ណាមួយមានជំងឺប្រចាំកាយផងនោះទើបស្ត្រីរងគ្រោះសម្រេចចិត្តចូលទៅក្នុងបន្ទប់ រួចចាក់សោពីខាងក្នុង ធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯងស្លាប់គួរឱ្យសង្វេគ ។
បេីតាមប្រភពដដែលបានបន្តទៀតថា ពេលដែលក្មួយស្រីចេញពីធ្វេីការបានគោះទ្វារហៅមីង ប៉ុន្តែមិនឮឆ្លេីយតបក៏មានចិត្តសង្ស័យ រួចក៏រត់ទៅប្រាប់ ម្ចាស់ផ្ទះជួល ដេីម្បីឱ្យជួយមកគាស់សោចូលទៅមេីល ស្រាប់តែឃេីញស្ត្រីរងគ្រោះខាងលេីស្លាប់ដោយសារតែចងកសម្លាប់ខ្លួនបាត់ទៅហេីយ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បាន រាយការណ៍ទៅខាងជំនាញកោសល្យវិច័យឱ្យចុះមកត្រួតពិនិត្យនិង ធ្វេីកំណត់ហេតុ រួចប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី នៅឯស្រុកកំណេីត ៕ ដោយ ៖ ភារ៉ា ដង្កោ