ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញបាវិតព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះតាមការឲ្យដឹងពីសម្ដេចតេជោ ការចុះហត្ថលេខានេះនឹងធ្វើនៅទៅស្ដីការក្រសួងសាធារណការ។
ក្ដីស្រមៃហាយវេរអាស៊ានចាប់ផ្ដើមចេញជាផ្លូវការបន្តិចម្ដងៗហើយ បន្ទាប់ពីការកសាងផ្លូវល្បឿនលឿនភ្នំពេញបាវិត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថាកាលពីមុនកម្ពុជាមានក្ដីស្រមៃមួយក្នុងការតភ្ជាប់ផ្លូវល្បឿនលឿនពីថៃទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលនោះគឺពុំមានថវិកាគ្រប់គ្រាន់ដើម្បីឲ្យសម្រេចនូវគោលដៅនេះទេ។
សម្រាប់តេជោ បានបន្ថែមថានៅពេលនេះក្ដីស្រមៃនេះចាប់ផ្ដើមចេញជាបន្តិចម្ដងៗហើយ ខណៈដែលកម្ពុជាបានកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ហើយប្រទេសវៀតណាមបានសន្យាក្នុងការតភ្ជាប់ផ្លូវល្បឿននេះទៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
បច្ចុប្បន្នកម្ពុជាកំពុងតែសិក្សាទៅលើការរៀបចំផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបមួយទៀតដែលជាផ្លូវល្បឿនលឿនទី៣ នៅក្នុងប្រទេស។
នារសៀលថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាបផងដែរ៕
ដោយ : សហការី